Trending now

រឹតចំណងមិត្តភាពវៀតណាម - សហភាពអឺរ៉ុប និងវៀតណាម - បែលហ្ស៊ិក

07:01 | 10/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី - ឆ្នាំទោស័ក ២០២០ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៊ែលហ្សិក និងជាប្រធានប្រតិភូបសេកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vu Anh Quang បានកោតសរសើរចំពោះទំនាក់ទំនងវៀតណាម - អឺរ៉ុប (EU) និងវៀតណាម - បែលហ្ស៊ិក ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងជាងពេលណាៗទាំងអស់។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក និងជាប្រធានប្រតិភូបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vu Anh Quang (រូបថត៖ baotintuc)

នាថ្ងៃទី ៨ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅប៊ែលហ្សិក បានរៀបចំពិធីអបអរសាទរឆ្នាំថ្មី - ឆ្នាំជូតទោស័ក ២០២០។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក និងជាប្រធានប្រតិភូបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vu Anh Quang រួមទាំងអាណិកជនវៀតណាមប្រមាណ ២០០ នាក់ និងមិត្តភក្តិមកពីអង្គការរបស់ EU ក៏ដូចជាព្រះរាជាណាចក្រប៊ែលហ្សិកបានអញ្ជើញចូលរួមពិធីនេះផងដែរ។

លោកឯកអគ្គរដ្ឋទូតលោក Vu Anh Quang បានមានប្រសាសន៍ថា នាបច្ចុប្បន្ន បែលហ្ស៊ិកគឺជាទីផ្សារនាំចេញកសិកម្មធំទី ៧ របស់វៀតណាមនៅសហភាពអឺរ៉ុប។ នាឆ្នាំ ២០១៩ ទំហំនាំចេញទ្វេភាគីសម្រេចបានជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងនោះ វៀតណាមមានអតិរេកនាំចេញពាណិជ្ជកម្មទៅកាន់ប៊ែលហ្សិកជិត ២ ពាន់លានដុល្លារអាមេរិក។ វិនិយោគិនប៊ែលហ្សិកបានវិនិយោគទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិកចូលក្នុងប្រទេសវៀតណាម ដែលឈរនៅលំដាប់ទី ២៣ ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ១៣១ ដែលវិនិយោគនៅវៀតណាម។

លោកឯកអគ្គរដ្ឋទូត Vu Anh Quang បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប ក៏ដូចជាវៀតណាម - ប៊ែលហ្សិកបានអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងមក។ នាបច្ចុប្បន្ន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅនិងទូលាយជាមួយសហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងការពារជាតិ-សន្តិសុខផងដែរ។

ក្នុងអាស៊ាន វៀតណាមគឺជាប្រទេសទី ៣ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងជាប្រទេសទី ២ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគ (EVIPA) ជាមួយសហភាពអឺរ៉ុប ហើយកិច្ចព្រមព្រៀងទាំងពីរនឹង ត្រូវបានសភាអឺរ៉ុប អនុម័តលើកយោបល់ដើម្បីផ្តល់សច្ចាប័ននៅថ្ងៃទី ១២ ខែកុម្ភៈខាងមុខនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ