Trending now

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក To Anh Dung បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមដើម្បីពិភាក្សាអំពីការបង្ការប្រឆាំងវីរុសកូរ៉ូណា

11:09 | 06/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ៥ ខែកុម្ភៈ អនុរដ្ឋមន្រ្តីក្រសួងការបរទេស To Anh Dung បានទទួលជួបជាមួយលោក Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពចិនប្រចាំនៅវៀតណាមដើម្បីពិភាក្សាលើបញ្ហាមួយចំនួនទាក់ទងនឹងការបង្ការប្រឆាំងឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវដែលបណ្តាលមកពីមេរោគថ្មីនៃវីរុសកូរ៉ូណា។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក To Anh Dung បានទទួលជួបជាមួយលោកឯកអគ្គរដ្ឋទូត Xiong Bo ដើម្បីពិភាក្សាអំពីការបង្ការប្រឆាំងវីរុសកូរ៉ូណា។ (ប្រភព៖​ baoquocte)

ក្នុងជំនួបនេះអនុរដ្ឋមន្រ្តីក្រសួងការបរទេស To Anh Dung បានសម្តែងការយល់ដឹងនិងចែករំលែកការលំបាកក្នុងការការពារនិងត្រួតពិនិត្យការឆ្លងមេរោគផ្លូវដង្ហើមស្រួចដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មីដែលប្រទេសចិនកំពុងប្រឈមមុខ។

អនុរដ្ឋមន្ត្រីលោក To Anh Dung បានសម្តែងគោលបំណង ភាគីទាំងពីរត្រូវចែករំលែកព័ត៌មានជាប្រចាំនិងរួមដំណើរជាមួយគ្នាក្នុងការបង្ការប្រឆាំងរោកជំងឺ។ លោកក៏បានសង្ឃឹមនិងជឿជាក់ដោយមានការណែនាំយ៉ាងមុតមាំពីរដ្ឋាភិបាលចិននិងកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហានេះ ហើយប្រទេសចិននឹងឈ្នះជំងឺរាតត្បាតនេះនាពេលឆាប់ៗ ។

លោកឯកអគ្គរដ្ឋទូត Xiong Bo ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនចិនបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានយកចិត្តទុកដាក់ចែករំលែកនិងគាំទ្រដល់ប្រទេសចិនក្នុងគ្រាលំបាកនេះ។

អនុរដ្ឋមន្រ្តីលោក To Anh Dung ក៏បានជម្រាបជូនផងដែរថារដ្ឋាភិបាលវៀតណាមបានសម្រេចផ្តល់ជំនួយចំនួន ៥០០.០០០ ដុល្លារដល់ប្រទេសចិនជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដើម្បីបង្ការប្រឆាំងក្នុងរយៈពេលខ្លីបំផុត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់ក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងវៀតណាម - ឥណ្ឌា ឈានដល់កម្រិតកម្ពស់ថ្មី
ការផ្លាស់ប្តូររវាងប្រជាជន វប្បធម៌ និងទេសចរណ៍ ជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា
ទំព័រសៀវភៅតភ្ជាប់មិត្តភាពវៀតណាម – អាស៊ែបៃហ្សង់
មហោស្រពតន្ត្រីរំលឹកខួបលើកទី ៧៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - ប៉ូឡូញ
សន្និសីទកំពូលអាស៊ានលើកទី ៤៨៖ រួមគ្នាឆ្ពោះទៅកាន់អនាគតរួម