Trending now

វៀតណាមនិងចិនពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

14:10 | 29/12/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថាប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងនិងបង្កើនទំនាក់ទំនងជាប្រទេសជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។

លោក​ Pham Binh Minh និងប្រតិភូបានថូតរូបអនុស្សាវរីយ៏។ (ប្រភព៖​ TTXVN)

នាថ្ងៃទី ២៨ ខែធ្នូ នៅទីស្នាក់ការនៃរដ្ឋាភិបាល លោក Pham Binh Minh សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវងៀតណាម បានទទួលជួបអនុប្រធានសមាគមការទូតសាធារណៈ អនុប្រធានមូលនិធិ Soong Ching-ling នៃប្រទេសចិនលោក Hu Zheng Yao និងតំណាងនៃប្រទេសទាំងពីរបានចូលរួមវេទិកាប្រជាជនវៀតណាម - ចិនលើកទី ១១ ។

នៅក្នុងជំនួបនេះ លោក​ Pham Binh Minh បានអបអរសាទរយ៉ាងកក់ក្តៅចំពោះភាគីទាំងពីរស្តីពីការរៀបចំប្រកបដោយជោគជ័យនៃវេទិកាប្រជាជនវៀតណាម - ចិនលើកទី ១១ និងលោកក៏បានអះអាងថាបក្សរដ្ឋនិងប្រជាជនវៀតណាមតែងតែយុកចិត្តទុកដាក់ជាទីបំផុតដល់ការពង្រឹងនិងបង្កើនទំនាក់ទំនងជាប្រទេសជិតខាងមិត្តភាពនិងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបក្សរដ្ឋនិងប្រជាជនចិន។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានស្នើឱ្យសម្ព័ន្ធអង្គការមិត្តភាពវៀតណាម សមាគមការបរទេសប្រជាជនចិននិងសមាគមការទូតសាធារណៈចិនសម្របសម្រួលជាមួយទីភ្នាក់ងារតំណាងនៃប្រទេសទាំងពីររៀបចំសកម្មភាពល្អដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន និងសកម្មភាពផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ រួមទាំងវេទិកាប្រជាជនវៀតណាម - ចិន ដែលបានចូលរួមវិភាគទានជាក់ស្តែងសម្រាប់ការពង្រឹងមិត្តភាពជាប្រពៃណី លើកកម្ពស់វិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការមានវឌ្ឍនភាពល្អ ការគ្រប់គ្រងការប្រឆាំង រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រ និងរួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - ចិន ប្រកបដោយស្ថេរភាពនិងនិរន្តរភាព។

លោក​ Hu Zheng Yao ថ្លែងអំណរគុណចំពោះឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ដែលបានចំណាយពេលជាមួយគណៈប្រតិភូ ដោយរីករាយចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមករបស់ភាគីទាំងពីរ។ លោក Hu Zheng Yao បានសង្កត់ធ្ងន់ថាសមាគមការបរទេសប្រជាជនចិននិងសមាគមការទូតសាធារណៈចិននឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាមដើម្បីរៀបចំសកម្មភាពខួបលើកទី ៧០ ឆ្នាំទំនាក់ទំនងការទូតវៀតណាម - ចិនក៏ដូចជាសកម្មភាពផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន។

បន្ទាប់ពីជំនួបនេះលោកផាមប៊ិញមិញបានបំពាក់គ្រឿងឥស្សរិយយសមិត្តភាពរបស់ប្រធានរដ្ឋវៀតណាមជូនលោក Huang Qun អតីតប្រធាននាយកដ្ឋានកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អតីតប្រធានការិយាល័យកិច្ចការបរទេសក្វាងទុង អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសសន្និបាទតំណាងរាស្រ្តខេត្តក្វាងទុង ចំពោះការចូលរួមចំណែកវិជ្ជមានរបស់គាត់ក្នុងការពង្រឹងនិងបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងចិន។

កន្លងមកចាប់ពីថ្ងៃទី ២៥-២៨ ខែធ្នូ ឆ្នាំ ២០១៩ ភាគីទាំងពីរបានសម្របសម្រួលរៀបចំវេទិកាប្រជាជនវៀតណាម - ចិនលើកទី ១១ ប្រកបដោយជោគជ័យនៅខេត្ត Nghe An៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤