Trending now

វៀតណាម - ចិនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

20:10 | 23/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ឯក Xu Qiliang នោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើថា វៀតណាមនិងចិនគួរតែពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងរក្សាល្អនូវយន្តការនៃកិច្ចសន្ទនាគោលនយោបាយនៅកម្រិតអនុរដ្ឋមន្រ្តី។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich នៅឯវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី ៩។ (រូបថត៖ Vinh Ha/ TTXVN)

ក្នុងឱកាសដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី ៩ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅថ្ងៃទី ២២ ខែតុលា បានអញ្ជើញជួបពិភាក្សាជាមួយឧត្តមសេនីយ៍ឯក លោក Xu Qiliang អនុប្រធានកណៈកម្មាធិការយោធាជ្ឈិមចិន។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងាសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប៉េកាំងបានឱ្យដឹងថានៅក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ឯក Xu Qiliang បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ង៉ោសៀងលុកនិងគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសវៀតណាមដែលបានចូលរួមវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី ៩។

ថ្លែងនៅក្នុងកិច្ចប្រជុំនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកឡើងថាវេទិកា Xiangshan ទីក្រុងប៉េកាំងគឺជាវេទិកាសំខាន់មួយសម្រាប់ប្រទេសនានាដើម្បីបង្ហាញនូវទស្សនៈលើបញ្ហាសំខាន់ៗសន្តិសុខក្នុងតំបន់និងពិភពលោក។

នាយឧត្តមសេនីយ៍ Ngo Xuan Lich និងឧត្តមសេនីយ៍ឯក Xu Qiliang បានឯកភាពវាយតំលៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលទទួលបានលទ្ធផលវិជ្ជមាននិងជាក់ស្តែងជាច្រើន។

ការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលនិងរដ្ឋទាំងពីរគឺជាមូលដ្ឋានរឹងមាំមួយសម្រាប់ពង្រឹងការជឿទុកចិត្តខាងនយោបាយនិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីបន្តអភិវឌ្ឍប្រកបដោយចីរភាព ដែលក្នុងនោះកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍវិស័យការពារជាតិបានក្លាយជាសសរស្តម្ភមួយនៃសរសរគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើថាក្នុងរយៈពេលខាងមុខនេះភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ បន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរបទពិសោធន៍ស្តីពីការកសាងកងទ័ពនយោបាយរឹងមាំ។ រក្សាយន្ដការនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិនៅកម្រិតអនុរដ្ឋមន្ដ្រី។ រៀបចំយ៉ាងសកម្មសំរាប់ការផ្លាស់ប្តូរមិត្តភាពការពារព្រំដែនលើកទី ៦ ជំរុញកិច្ចសហប្រតិបត្តិការលើការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាពចាត់តាំងកម្រិតការងារដើម្បីអនុវត្ត។

ទាក់ទងនឹងបញ្ហានៅសេលសល់ក្នុងទំនាក់ទំនងទ្វេភាគីភាគីទាំងពីរបានលើកឡើងថាវៀតណាមនិងចិនគួរតែផ្លាស់ប្តូរគ្នានិងពិភាក្សាគ្នាដោយស្មោះត្រង់ ដើម្បីដោះស្រាយដោយស្ងប់ស្ងាត់និងពេញចិត្តក្នុងស្មារតីនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ សម្រាប់ប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរនិងរួមចំណែកដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។

ដោយវាយតម្លៃលើស្ថានភាពស្មុគស្មាញនៃតំបន់និងពិភពលោកលោកឧត្តមសេនីយ៍ឯក Xu Qiliang បានលើកឡើងថាប្រទេសនានាជំនួសឱ្យការប្រឈមមុខគ្នាចាំបាច់ត្រូវពង្រឹងការសន្ទនាគ្នានិងកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាបរិស្ថានសន្តិភាពនិងស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរួមដៃគ្នានៃប្រទេសទាំងអស់ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខរួមនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញលោកឧត្តមសេនីយ៍ឯក Xu Qiliang មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម​ ហើយលោក Xu Qiliang បានទទួលយកការអញ្ជើញនេះនិងបញ្ជាក់ថាលោកនឹងរៀបចំពេលវេលាដើម្បីអាចមកបំពេញទស្សនកិច្ចនៅវៀតណាមឆាប់ៗនេះ៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤