Trending now

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ីនិងបេឡារុស្ស

13:03 | 08/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស របស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងនាមជាប្រធានរដ្ឋសភាវៀតណាម។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan (រូបថតៈ quochoi.vn)

តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី V. Masvienko, ប្រធានរដ្ឋឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី V. Volodin, ប្រធានាធិបតីសាធារណរដ្ឋបេឡារុស្ស លោក Mikhail Myasnikovich និងប្រធានវិទ្យាស្ថានតំណាងបេឡារុស្ស លោក Vladimir Andreichenko, នាថ្ងៃទី ៨ ខែធ្នូ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចាកចេញពីទីក្រុងហាណូយ ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១១ ខែធ្នូ និងសាធារណរដ្ឋបេឡារុស្ស ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៩។

នេះជាដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីជាផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក្នុងនាមជាប្រធានរដ្ឋសភាវៀតណាម។ ដំណើរទស្សនកិច្ចនេះមានគោលបំណង ពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ដោយបន្តពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (កាលពីខែកញ្ញាឆ្នាំ ២០១៨); ទន្ទឹមនឹងនេះ រួមចំណែកអនុវត្តន៍ជាក់ស្តែង នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការសភា។

ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទៅកាន់សាធារណរដ្ឋបេឡារុស្សចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៩ ដើម្បីពង្រឹងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងបេឡារុស្សនិងបន្តដាក់ពង្រាយនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភានៃសាធារណរដ្ឋបេឡារុស្ស ផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ