Trending now

សាងសង់ផ្លូវដែកក្នុងទឹកប្រាក់ជិត ២ ពាន់លានដុល្លារអាមេរិកដែលតភ្ជាប់ប្រទេសឡាវ - វៀតណាម

15:50 | 22/10/2019 (យោងតាម TTXVN បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកឥណ្ឌូនេស៊ី (IRDC) នឹងមានផែនការសាងសង់ផ្លូវដែកក្នុង ទឹកប្រាក់ចំនួន ២៨.០០០ ពាន់លាន រូពី (ស្មើនឹង ១,៩៨ ពាន់លានដុល្លារអាមេរិក) ដែលតភ្ជាប់ប្រទេសឡាវជាមួយវៀតណាម។


ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកឥណ្ឌូនេស៊ី (IRDC) នឹងមានផែនការសាងសង់ផ្លូវដែកក្នុង ទឹកប្រាក់ចំនួន ២៨.០០០ ពាន់លាន រូពី (ស្មើនឹង ១,៩៨ ពាន់លានដុល្លារអាមេរិក) ដែលតភ្ជាប់ប្រទេសឡាវជាមួយវៀតណាម (រូបថត៖ theinsiderstories.com)

គម្រោងដូចពោលខាងលើនេះ ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន IRDC ក្រុមហ៊ុនប្រេងឥន្ធនៈឡាវ (Petrotrade) ក្រុមហ៊ុនគ្រប់គ្រងនិងវិនិយោគ HT របស់វៀតណាមនៅក្រៅជំនួបរវាងប្រធានាធិតបតីឥណ្ឌូណេស៊ីចូលោក​ Joko Widodo និងនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith ឆ្នាំ ២០១៧ ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតក្បាលម៉ាស៊ីនរថភ្លើង INKA របស់ឥណ្ឌូនេស៊ី លោក Budi Noviantoro បានឲ្យដឹងថា ក្រុមហ៊ុនកំពុងរង់ចាំក្រុមហ៊ុន Petrotrade បំពេញការស្ទង់មតិលើកន្លែងសាង់សងជាក់ស្តែង ហើយការសាងសង់ផ្លូវដែកនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំកន្លះ ក្នុងទឹកប្រាក់ចំនួន ៩,០០០ ពាន់លានរូពីមកពីដើមទុនវិភាគទានរបស់ក្រុមហ៊ុន INKA ។ ផ្លូវដែកថ្មីនេះមានប្រវែងសរុបប្រមាណ ៤០០ គីឡូម៉ែត្រដោយរត់ពីស្រុក Thakhek (ឡាវ) ដល់កំពង់ផែ Vung A នៃប្រទេសវៀតណាម។ គម្រោងនេះក៏នឹងជួយគាំទ្រដល់ការនាំចេញធ្យូងថ្មពីឥណ្ឌូនេស៊ីទៅប្រទេសឡាវ ដោយមានបរិមាណសរុប ៦.៥ លានតោន / ឆ្នាំ ក៏ដូចជានាំចេញប៉ូតាស្យូម (K) ចំនួន ១ លានតោន/ឆ្នាំពីប្រទេសឡាវទៅឥណ្ឌូណេស៊ី។

យោងតាមលោក ​​Noviantoro បានអះអាង ក្រុមហ៊ុន INKA មានបំណងចង់មានវត្តមាន នៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈការចូលរួមក្នុងគម្រោងផ្លូវដែកសំខាន់ៗជាច្រើននៅថៃនិងប្រទេសដទៃទៀត។ ក្រុមហ៊ុនកំណត់គោលដៅគ្រប់គ្រងទីផ្សារក្បាលម៉ាស៊ីនរថភ្លើងអាស៊ីអា គ្នេយ៍នៅឆ្នាំ ២០២០ ខាងមុខនេះ ៕

(យោងតាម TTXVN បកប្រែដោយ ហេង វុធ្ធី)

(យោងតាម TTXVN បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ