Trending now

វៀតណាមចូលរួមវេទិកាសៀងសាន (Xianghsan) នៅទីក្រុងប៉េកាំង ឆ្នាំ ២០១៩

19:52 | 22/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២១ ខែតុលានេះវេទិកាសៀងសានលើកទី ៩ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅទីក្រុង ប៉េកាំងប្រទេសចិន។ គណៈប្រតិភូយោធាជាន់ខ្ពស់ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមក្នុងវេទិកានេះ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួមក្នុងវេទិកានេះ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងវេទិកានេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានមានប្រសាសន៍ថា បរិយាកាសនយោបាយនិងសន្តិសុខក្នុងតំបន់នៅតែបង្កប់កត្តាស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានឡើង ដែលងាយបង្កបញ្ហាប្រឈមជាច្រើននិងហានិភ័យសន្តិសុខ។ ទាក់ទងនឹងស្ថានភាពសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថាតំបន់នេះមានហានិភ័យសន្តិសុខជាច្រើនដោយសារផលប៉ះពាល់នៃកត្តាជាច្រើន ដូចជាការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាច ជម្លោះអធិបតេយ្យភាព បញ្ហាសន្តិសុខមិនមែនប្រពៃណីជាដើម។ លោកឧត្តមសេនីយ៍ Ngo Xuan Lich បន្តទៀតថាស្ថានភាពនៅសមុទ្រខាងកើតនៅតែមានភាពស្មុគស្មាញបើមិនដោះស្រាយឱ្យបានល្អទេ វានឹងប៉ះពាល់ដល់សុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ព្រមទាំងធ្វើឱ្យខូចទំនុកចិត្តរវាងបណ្តាប្រទេសជាមួយគ្នា និងរារាំងដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ។

ទិដ្ឋភាពនៃវេទិកាសៀងសាន (Xianghsan) នៅទីក្រុងបេកាំងឆ្នាំ ២០១៩ (tintucvietnam.vn)

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថាវៀតណាមគាំទ្រនិងការពារនូវសន្តិសុខនិងសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរដោយសេរីនៅសមុទ្រខាងកើតដែលសមស្របតាមច្បាប់អន្តរជាតិ។ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានឲ្យដឹងថា នៅឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយដោយស្មារតីទទួលខុសត្រូវខ្ពស់វៀតណាមស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់ប្រទេសទាំងក្នុងនិងក្រៅតំបន់ ដើម្បីបំពេញឲ្យបានល្អនូវបេសកកម្មដ៏សំខាន់របស់ខ្លួននាពេលខាងមុខនេះ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vnews.gov.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ