Trending now

វៀតណាមជាប្រទេសមានទទួលខុសត្រូវហើយទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ

16:17 | 28/09/2019 (ប្រភព៖ vovworld.vn)

ព្រឹត្តិការណ៍សន្ធិសញ្ញាអន្តរជាតិ (Treaty Event) បានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី៧៤មហាសន្និ បាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុង ញូវយ៉ក។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (ខាងឆ្វេង) បានដាក់ជូនតំណាងអ.ស.បនូវឯកសារបម្រុងទុកស្ដីពីការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ចំណុះពិធីសារ Montreal (រូបថត៖ VOV)

ព្រឹត្តិការណ៍សន្ធិសញ្ញាអន្តរជាតិ (Treaty Event) បានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី៧៤មហាសន្និ បាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក។ នៅព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.បលោក Dang Dinh Quy បានដាក់ជូនអគ្គលេខាធិការអ.ស.បលោក Antonio Guterres នូវឯកសារបម្រុងទុកស្ដីពីការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ចំណុះពិធីសារ Montreal ស្ដីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូន។

ការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ពិតជាមានអត្ថន័យ ដ៏សំខាន់ ដែលបង្ហាញនូវតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកដែលមានការ ទទួលខុសត្រូវ ទប់ទល់យ៉ាងសកម្មនិងម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយប្រទេសនានានិងសហគមន៍អន្តរជាតិក្នុងការគ្រប់គ្រងនិងលុបបំបាត់សារធាតុដែលបំផ្លាញស្រទាប់ អូហ្សូន។ គួរបញ្ជាក់ថា នាបច្ចុប្បន្ន វៀតណាមជាសមាជិកនៃសន្ធិសញ្ញាទីក្រុង វីយែនស្ដីពីកិច្ចការពារស្រទាប់អូហ្សូន ពិធីសារ Montreal និងបណ្ដាកំណែធ្វើ វិសោធនកម្មនិងបំពេញបន្ថែមនៃពិធីសារនេះផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ