Trending now

វៀតណាម - កម្ពុជា - ឡាវ មិនអត់អោនចំពោះគ្រឿងញៀនទេ

18:17 | 11/09/2019 (ហេង វុធ្ធី)

យុគសម័យ - កិច្ចប្រជុំត្រីភាគីនិងទ្វេភាគីថ្នាក់រដ្ឋមន្រ្តីរវាងវៀតណាម កម្ពុជានិងឡាវស្តីពីកិច្ចសហប្រតិបត្តិការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី ១៨ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងហាណូយ។

តំណាងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ (រុបថត៖ baotintuc.vn)

ថ្លែងនៅក្នុងពីធីបើកកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានលើកច្បាស់ថាចាប់ពីឆ្នាំ ១៩៩៨ យន្តការសហប្រតិបត្តិការត្រីភាគីនិងទ្វេភាគីស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងវៀតណាម - កម្ពុជា - ឡាវ ត្រូវបានបង្កើតនិងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ យន្តការនេះកំពុងទទួលបាននូវប្រសិទ្ធភាពកាន់តែខ្លាំងឡើង ហើយលទ្ធផលដែលសម្រេចបានក៏រួមចំណែកយ៉ាងសំខាន់ក្នុងការក្សាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ជាពិសេសក្នុងវិស័យបង្ការនិងប្រឆាំងគ្រឿងញៀន។

លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម (រូបថត៖ baotintuc.vn)

លោកនាយឧត្តមសេនីយ៍ To Lam បានបន្តថាជាងពេលណាៗទាំងអស់ ប្រទេសទាំងបីត្រូវបន្តរួមសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្របន្ថែមទៀតក្នុងការបង្ការនិងប្រឆាំងនឹងគ្រឿងញៀនផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រទេសទាំង ៣ ក៏បានឯកភាពផ្តោតការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីសំរេចបាននូវគោលដៅការពារសហគមន៍អាស៊ានស្តីពីការបង្ការនិងប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងដំណាក់កាល ២០១៦-២០២៥ ព្រមទាំងសំដែងការមិនអត់ឱនចំពោះឧក្រិដ្ឋកម្មគ្រឿងញៀន និងប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់តាមចក្ខុវិស័យអាស៊ាន បន្ទាប់ពីឆ្នាំ ២០១៥ ហើយចាត់ទុកនេះគឺជាគោលដៅរបស់ប្រទេសទាំងបីវៀតណាម- ឡាវ - កម្ពុជា៕​

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ