Trending now

បើកសម័យប្រជុំលើកទី ៤២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

22:22 | 11/09/2019 (ហេង វុធ្ធី)

នៅថ្ងៃទី៩ កញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងហ្សឺណែវប្រទេសស្វ៊ីស ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបើកសម័យប្រជុំលើកទី ៤២ ដោយមានការចូលរួមពីអ្នកតំណាងនៃបណ្ដាប្រទេសជាសមាជិកចំនួន ៤៧ ប្រទេស អ្នកសង្កេតការណ៍ចំនួន ១០០ រួមទាំងបណ្ដាអង្គការអន្តរជាតិនិងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន​ទៀតផង។

លោក Duong Chi Dung អញ្ជើញចូលរួមសម័យប្រជុំលើកទី ៤២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព លោក Duong Chi Dung ប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំនេះ។

ថ្លែងសុន្ទរកថាបើកសម័យប្រជុំ លោកស្រី Michelle Bachelet ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបញ្ជាក់សារជាថ្មីនូវការជំរុញសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ លោកស្រី Michelle Bachelet មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុគឺជាកត្តាដែលនាំមកនូវការអត់ឃ្លាន ការធ្វើចំណាកស្រុក និងបញ្ហាជម្លោះ ព្រមទាំងបានប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងភាពតានតឹងក្នុងសង្គម ...។

លោកស្រី Michelle Bachelet ក៏បានលើកឡើងផងដែរថា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយបានបង្ហាញថា ជាមួយកិច្ចសហប្រតិបត្តិការ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ប្រទេសទាំងអស់នឹងការពារសមិទ្ធិផលនៃការធានាសិទ្ធិមនុស្សពីមុន រួមគ្នាជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន រួមទាំងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅរកអនាគតល្អប្រសើរទៀតផង។

សម័យប្រជុំនេះនឹងប្រព្រឹត្ដទៅរហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ និងតាមការគ្រោងទុកនឹងអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ដជាង ២៥ ស្ដីពីរាល់បញ្ហាដែលទាក់ទងនឹងសិទ្ធិមនុស្ស៕

ប្រភព៖ kh.qdnd.vn

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ