Trending now

វៀតណាមគាំទ្រកូរ៉េខាងត្បូងក្នុងវិស័យកិច្ចសហប្រតិបត្តិការការពារជាតិគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន

07:05 | 06/09/2019 (ហេង វុធ្ធី)

យុគសម័យ - នៅក្នុងកិជំនួបជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន - កូរ៉េខាងត្បូង លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានអះអាងថា វៀតណាមគាំទ្រកូរ៉េខាងត្បូងក្នុងវិស័យកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាស៊ាន។ ជំនួបជាមួយអនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន - កូរ៉េខាងត្បូង បានធ្វើឡើងនៅរសៀលថ្ងៃទី ៤ ខែកញ្ញានៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

តំណាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងកូរ៉េខាងត្បូង (រូបថត៖ vietnamplus.vn)

ចូលរួមក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថាវៀតណាមគាំទ្រកូរ៉េខាងត្បូងលើវិស័យកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាស៊ាន។ ភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ដោយឥតឈប់ឈរនិងអាស្រ័យទៅលើមូលដ្ឋាននៃផលប្រយោជន៍ដូចគ្នា ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខប្រពៃណីមិនមែនជាប្រពៃណី។ កូរ៉េខាងត្បូងមានបំណងចង់សហការយ៉ាងស៊ីជម្រៅថែមទៀតជាមួយអាស៊ានក្នុងក្របខ័ណ្ឌនៃយន្តការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើកទូលាយ (ADMM+) លើវិស័យសន្តិសុខសមុទ្រនិងប្រឆាំងភេរវកម្មជាដើម។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានស្នើឲ្យកូរ៉េខាងត្បូងយកចិត្តទុកដាក់ថែមទៀតលើវិស័យសំខាន់ៗនៃយន្តការ ADMM + ដូចជាសន្តិសុខសមុទ្រនិងសកម្មភាពរក្សាសន្តិភាព៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ