Trending now

វៀតណាមធ្វើជាប្រធានសមាគមសហគ្រិនវ័យក្មេងអាស៊ាន ២០២០

21:50 | 04/09/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ៣ ខែកញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ ២០១៩ (ម្ចាស់ផ្ទះថៃ) បានផ្ទេរតួនាទីជាប្រធាននៃសមាគមសហគ្រិនវ័យក្មេងអាស៊ានជាផ្លូវការទៅលោក Dang Hong Anh ប្រធានសមាគម សហគ្រិនវ័យក្មេងវៀតណាម។

ពិព័រណ៍សហគ្រិនវ័យក្មេងអាស៊ានលើកទី ៤ ឆ្នាំ ២០១៩ ធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃចាប់ពីថ្ងៃទី ២-៣ ខែកញ្ញា។

ដោយទទួលភារកិច្ចលោក Dang Hong Anh បានសន្យាថាសមាគមសហគ្រិនវ័យក្មេងវៀតណាមនឹងអនុវត្តផែនការប្រតិបត្តិរបស់សមាគមសហគ្រិនវ័យក្មេងអាស៊ាន ២០២០ ដែលត្រូវបានឯកភាពដោយក្រុមថ្នាក់ដឹកនាំនៃសមាគម សហគ្រិនវ័យក្មេងអាស៊ាននៅ សន្និសិទ។

លោក​ Dang Hong Anh បានសង្កត់ធ្ងន់ថា៖ “យើងនឹងខិតខំរៀបចំវេទិកាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។​ ទន្ទឹមនឹងនេះដែរ បង្កើតទំនាក់ទំនងការសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងចំណោម សហគ្រិនវ័យក្មេងក្នុងតំបន់សម្រាប់អាស៊ានមាន ការអភិវឌ្ឍនិងវិបុលភាពកាន់តែខ្លាំងឡើង”។

ក្នុងឱកាសនេះលោក Dang Hong Anh ក៏បានថ្លែងអំណរគុណដល់អាស៊ាន - BAC ដែលបានឧបត្ថម្ភកម្មវិធីពិព័រណ៍សហគ្រិនវ័យក្មេងអាស៊ានលើកទី ៤ និងទន្ទឹងរងចាំបន្តទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីអាស៊ាន - BAC ព្រមទាំងការគាំទ្រពីសមាគមសហគ្រិនវ័យក្មេងនៃបណ្តាប្រទេសអាស៊ានដើម្បីជួយសមាគមសហគ្រិនវ័យក្មេងវៀត ណាមទទួលបានជោគជ័យក្នុងតួនាទីជាប្រធានសមាគមសហគ្រិនវ័យក្មេងអាស៊ាន ២០២០ ។

នេះជាសកម្មភាពប្រចាំឆ្នាំរបស់សមាគមសហគ្រិនវ័យក្មេងអាស៊ានដែលធ្វើឡើងជាប្រចាំនៅក្នុងបណ្តាប្រទេសអាស៊ានជារៀងរាល់ឆ្នាំ។ គណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងវៀតណាមបានចូលរួមពិព័រណ៍នេះដឹកនាំដោយលោក Dang Hong Anh; លោកស្រី Pham Thi Bich Hue អនុប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាម លោក Tran Anh Vuong អនុប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាមនិងសមាជិកគឺជាសមាជិកគណៈកម្មាធិការមជ្ឈឹមនៃសមាគមសហគ្រិនវ័យក្មេងវៀតណាមសមាគមនិងសមាជិកសមាគមសហគ្រិនវ័យក្មេងវៀតណាម។

កម្មវិធីនេះបានទាក់ទាញការចូលរួមពីពាណិជ្ជករនិងភ្ញៀវចំនួន ៥០០ នាក់មកពីបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសដទៃទៀត។ នៅក្នុងពិព័រណ៍នេះអាជីវកម្មនានាបានជួបនិងស្តាប់វាគ្មិនអន្តរជាតិចំនួន ៣៦ រូបដែលផ្តល់បទបង្ហាញស្តីពីប្រធានបទដែលទាក់ទាញដល់សហគ្រិនអាជីវកម្មនៅក្នុងយុគសម័យឌីជីថលដូចជា blockchain, សង្គម ៥.០ ៥G និងរបៀបផ្លាស់ប្តូរគំនិត សិល្បៈខ្លួនឯង ផ្តល់អំណាចដល់ស្ត្រី បណ្តុះបណ្តាលកម្លាំងពលកម្មសម្រាប់បញ្ហាប្រឈមថ្មីៗ។ល។ ក្នុងចំណោមវាគ្មិនអន្តរជាតិដែលចូលរួមក្នុងវេទិកានេះប្រទេសវៀតណាមមានវាគ្មិនចំនួន ២ រូបរួមមាន៖ លោក Mai Huu Tin ប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាមអណត្តិទី ៤ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនវិនិយោគ U&I។ លោកស្រី Le Diep Kieu Trang នាយកប្រតិបត្តិ Go-Viet ៕

https://thoidai.com.vn/viet-nam-dam-nhan-chuc-chu-tich-hoi-doanh-nhan-tre-asean-2020-86776.html

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ