Trending now

ក្រុងព្យុងយ៉ាងបានជំរុញឱ្យក្រុងវ៉ាស៊ីនតោនប្រកាសជាឯកច្ឆន្ទនូវការបញ្ចប់សង្គ្រាមកូរ៉េ

22:09 | 09/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្រុងព្យុងយ៉ាងបានជំរុញឱ្យក្រុងវ៉ាស៊ីនតោនប្រកាសជាឯកច្ឆន្ទនូវការបញ្ចប់សង្គ្រាមកូរ៉េ យុគសម័យ - ប្រទេសកូរ៉េខាងជើងជាថ្មីម្តងទៀតបានស្នើឱ្យសហរដ្ឋអាមេរិកប្រកាសជាឯកច្ឆន្ទ បញ្ចប់សង្គ្រាមកូរ៉េ ពីឆ្នាំ ១៩៥០ដល់ឆ្នាំ ១៩៥៣ ព្រមទាំងសង្កត់ធ្ងន់ថា ប្រការនេះនឹងនាំមកសន្តិភាពនិងការទុកចិត្តគ្នាទៅវិញទៅមក។

ក្រុងព្យុងយ៉ាងបានជំរុញឱ្យក្រុងវ៉ាស៊ីនតោនប្រកាសជាឯកច្ឆន្ទនូវការបញ្ចប់សង្គ្រាមកូរ៉េ (រូបថតៈ AFP )

អត្ថបទមួយដែលបានចុះផ្សាយនៅលើទំព័រ Rodong Sinmun ជាស្ថាប័នបញ្ចេញមតិរបស់គណៈបក្សពលកម្មកូរ៉េខាងជើង ដោយចែងថា “សេចក្តីប្រកាសបញ្ចប់សង្គ្រាមកូរ៉េគឺជាតម្រូវការ នៃសម័យកាល នឹងជាជំហានដំបូងឆ្ពោះទៅកាន់យុគសម័យថ្មីមួយប្រកប ដោយ សន្តិភាពនិងសន្តិសុខ”។

សូមគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសាកន្លងមកនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានឯកភាពបញ្ចប់សង្គ្រាមក្នុងឆ្នាំនេះ តាមរយៈកិច្ចប្រជុំត្រីភាគី រួមមានកូរ៉េទាំងពីរនិងអាមេរិក ឬការពិភាក្សារវាងភាគីទាំងបួន រួមមានកូរ៉េទាំងពីរ អាមេរិកនិងចិន។

ប្រទេសកូរ៉េខាងជើងចង់ធានាសន្តិសុខសម្រាប់ប្រទេសជាតិ ខណៈដែលសហរដ្ឋអាមេរិកនៅតែមានការប្រុងប្រយ័ត្ននិងចង់ឃើញការរីកចម្រើនរបស់ទីក្រុងព្យុងយ៉ាងលើការលុបបំបាត់អាវុធនុយក្លេអ៊ែរមុនសិន។ ការបញ្ចប់សង្រ្គាមសំខាន់មួយនេះ ត្រូវបានគេចាត់ទុកដូចជាបុព្វហេតុដើម្បីជំនួសឲ្យកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបច្ចុប្បន្នតាមរយៈកិច្ចព្រមព្រៀងសន្តិភាពមួយនេះ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ