Trending now

ស្មារតី និងឆន្ទៈរបស់វៀតណាមនៅលើឆាកយោធាអន្តរជាតិ

11:24 | 05/08/2019 (ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

នាថ្ងៃទី៣ ខែសីហា ពិធីបើកការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ២០១៩ (Army Games 2019) បានប្រព្រឹត្តទៅជាផ្លូវការនៅទីលានយោធា Patriot នៅខាងក្រៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី។

ទង់ជាតិវៀតណាម និងបណ្តាប្រទេសត្រូវបានបង្ហូតឡើងនៅពិធីបើក Army Games 2019 (រូបថត៖ kh.qdnd.vn)


ពិធីបើកការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងយ៉ាងឧឡារិកជាមួយសារអបអរសាទរពីប្រធានាធិបតីរុស្ស៊ី លោក V. Putin ដោយមានខ្លឹមសារថា “ការប្រកួតកីឡារួមវិភាគទានក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ និងជំរុញទំនាក់ទំនងភាពជាដៃគូដោយឈរលើស្មារតីកសាង ដើម្បីផលប្រយោជន៍រួម ដែលធានាសន្តិសុខនៅបណ្តាប្រទេសនៅអាស៊ី-អឺរ៉ុប និងនៅលើពិភពលោក។ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយសម្រាប់បណ្តាប្រទេសរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់ស្ថិរភាពនៅលើពិភពលោក”។

ក្នុងសេចក្តីប្រកាសបើកការប្រកួតកីឡាជាផ្លូវការ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានជឿជាក់ថា បណ្តាប្រទេសនឹងប្រកួតដោយបញ្ជាក់ពីអំណាចនៃស្មារតី និងការប្តេជ្ញាចិត្ត។

ក្រុមសារជាតិគីមី កងទ័ពប្រជាជនវៀតណាមធ្វើព្យុហយាត្រានៅពិធីបើក Army Games 2019 (រូបថត៖ kh.qdnd.vn)

ក្នុងស្មារតីនោះ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដោយមានក្រុមចំនួន ៧ ដែលចូលរួមវិញ្ញាសាយោធា និងក្រុមមួយចូលរួមវិញ្ញាសាសិល្បៈ បាននាំយកទៅការប្រកួតកីឡា Army Games នូវការប្តេជ្ញាចិត្តប្រកួតប្រជែងដើម្បីទទួលឲ្យបានស្នាដៃល្អបំផុត រួមចំណែកបញ្ជាក់ពីកម្លាំងនៃកងទ័ពប្រជាជនវៀតណាម និងស្មារតីផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសនៅលើពិភពលោក។

នាថ្ងៃដដែល ពិធីបើកការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ២០១៩ បានប្រព្រឹត្តទៅនៅមូលដ្ឋាន Korla នៃយោធភូមិភាគ Xinjiang ប្រទេសចិន។

ក្រុមសារជាតិគីមីកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Ngo Van Dinh អនុប្រធានសេនាធិការកងឯកភាពទ័ពជំនាញសារជាតិគីមី រួមជាមួយក្រុមចំនួន ២៤ ទៀតមកពីប្រទេស១១ បានចូលរួមពីធីប្រកួតនេះ៕

(ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ