Trending now

វៀតណាមចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ AMM52, អាស៊ាន +៣ និង EAS

20:38 | 30/07/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងបាងកកនៃប្រទេសថៃ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានអញ្ជើញចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗ ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន+៣ និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមបណ្តាកិច្ចប្រជុំ (រូបថតៈ baoquocte)

បន្ទាប់ពីរាល់សកម្មភាពត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធនោះ នាថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងបាងកកនៃប្រទេសថៃ មន្ត្រីជាន់ខ្ពស់អាស៊ាន+៣ ( រួមមានចិន ជប៉ុននិងកូរ៉េខាងត្បូង) និងមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានបើកកិច្ចប្រជុំ។ កិច្ចប្រជុំ SOM អាស៊ាន +៣ និង EAS គឺដើម្បីពិនិត្យនិងបញ្ចប់ការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន+ ៣ លើកទី ២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ា លើកទី ៩ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងមន្រ្តីជាន់ខ្ពស់អាស៊ាន ចិន ជប៉ុននិងកូរ៉េខាងត្បូងនៅក្នុងកិច្ចប្រជុំ SOM អាស៊ាន+៣ នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០១៩ នៅទីក្រុងបាងកក នៃប្រទេសថៃ (រូបថតៈ baoquocte)

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​លោក Nguyen Quoc Dung និងមន្រ្តីជាន់ខ្ពស់មកពីបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ (រូបថតៈ baoquocte)

មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន+៣ បានធ្វើបច្ចុប្បន្នភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការ តាមផែនការការងារអាស៊ាន+៣ និងកម្មវិធីសកម្មភាពទីក្រុងម៉ានីល (២០១៨-២០២២) ដោយពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំឯកសារ ក្នុងក្របខ័ណ្ឌអាស៊ាន+៣ និង EAS ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលប្រចាំឆ្នាំនិងផ្លាស់ប្តូរទិសដៅដើម្បីជំរុញកិច្ច សហប្រតិបត្តិការក្នុងវិស័យ ដូចជា កិច្ចសហប្រតិបត្តិការសមុទ្រ ការបង្ការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខបណ្តាញនិងភាពធន់នឹងធម្មជាតិរួមទាំងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា