Trending now

កម្រងរូបភាពអ្នកបោះឆ្នោតកម្ពុជាដែលទៅបោះឆ្នោតឱ្យរដ្ឋសភានីតិកាលទី៦

13:11 | 29/07/2018 (យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - នេះគឺជាការបោះឆ្នោតពិសេសមួយនៅក្នុងប្រទេសកម្ពុជាដោយមានចំនួនគណបក្សនយោបាយចូលរួមច្រើនបំផុត អាសនៈច្រើនបំផុត ហើយអ្នកសង្កេតការក៏ច្រើនបំផុតដែរ។

ចាប់ពីម៉ោង៧ ព្រឹក នាថ្ងៃទី២៩ ខែកក្កដា ប្រជាជនកម្ពុជាបានចាប់ផ្តើមទៅចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ២២.៩៦៧ ទូទាំងប្រទេស ដើម្បីជ្រើសតាំងសមាជិកសភាទាំង១២៥ អសនៈ នានីតិកាលទី៦នេះ។

ភ្នាក់ងារពិនិត្យហិបឆ្នោតមុននឹងការបោះឆ្នោតចាប់ផ្តើម

អ្នកបោះឆ្នោតពិចារណាអំពីបេក្ខភាពឈរឈ្មោះមុននឹងអនុវត្តន៍ការបោះឆ្នោត

យោងតាមគណកម្មការជាតិរៀបចំការបោះឆ្នោតកម្ពុជា គ.ជ.បបានឲ្យដឹងថា ចំនួនអ្នកចុះឈ្មោះចូលរួមការបោះឆ្នោតក្នុងអាណត្តិនេះមានចំនួន​ ៨,៣ លាននាក់។ ចូលរួមការបោះឆ្នោតលើកនេះមាន គណបក្ស​ ចំនួន ២០ ដែលក្នុងនោះមានគណបក្សប្រជាជនកម្ពុជា (CPP) កំពុងកាន់អំណាច និងគណបក្សផ្សេងៗទៀត បានមានសកម្មភាពឃោសនារកសំឡេងឆ្នោតយ៉ាងខ្លាំងក្លា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុនសែន អញ្ជើញមានវត្តមានតាំងពីព្រឹកនៅការិយាល័យបោះឆ្នោតលេខ១៦៩៧នៅខេត្ត កណ្តាលដើម្បី ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ

មន្ត្រីបម្រើការបោះឆ្នោតជួយស្ត្រីមានកូនតូចចូលបោះឆ្នោត

ដើម្បីរក្សសណ្តាប់ធ្នាប់ សន្តិសុខ និង សុវត្ថិភាព នៅគ្រប់កន្លែងបោះឆ្នោត ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា កងកម្លាំង មន្ត្រីប៉ូលីសប្រមាញ ៨០ ម៉ឺន​នាក់ត្រូវបានដាក់ពង្រាយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) បានឲ្យដឹងថា មានអ្នកសង្កេតការណ៍ជាតិចំនួន៨៩.៦១២នាក់ និងអ្នកសង្កេតការណ៍ជាតិ ចំនួន៥៣៩នាក់។ អ្នកសង្កេតការណ៍អន្តរជាតិមកពីវៀតណាម ចិន អង់គ្លេស បារាំង រុស្ស៊ី អ៊ីតាលី ជាដើម រួមទាំងអង្គការអន្តរជាតិច្រើនទៀត

ក្រៅពីនេះ ក៏មានអ្នកសារពត៌មានប្រមាណ ៩០០នាក់ ក្នុងនោះដែរមានអ្នកសារពត៌មានអន្តរជាតិជិត​១០០ នាក់ បានមកដល់កម្ពុជាដើម្បីយកពត៌មាន។ តាមគម្រោង NEC នឹងផ្សព្វផ្សាយលទ្ធផលបឋម នៅថ្ងៃទី ១១ ខែសីហា ក្នុងករណីមិនមានពាក្យបណ្តឹង បង្ខំឲ្យមានការបោះឆ្នោតឡើងវិញ ហើយលទ្ធផលចុងក្រោយនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ៕

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR