Trending now

វៀតណាមចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងបទបញ្ញត្តិស្តីពីការកែសម្រួលសកម្មភាពពាណិជ្ជកម្មអន្ដរជាតិ

22:14 | 20/07/2019 (ប្រភព៖ dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០១៩ គណៈប្រតិភូអន្តរវិស័យវៀតណាម បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី ៥២ ស្តីពីគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Vienna ប្រទេសអូទ្រីស។

ឯកអគ្គរដ្ឋទូត Le Dung តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនៅទីក្រុង Vienne (រុបថត៖ dangcongsan.vn)

កិច្ចប្រជុំនេះមានការចូលរួមប្រទេសជាសមាជិក UNCITRAL ចំនួន ៥១ក្នុងចំណោមប្រទេសទាំង៦០ នៅក្នុង UNCITRAL ប្រទេសសង្កេតការណ៍ចំនួន ២៣ និងអង្គការមួយចំនួនក្នុងតំបន់និង អន្ដរជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Le Dung តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនៅទីក្រុង Vienne បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃឯកសារ UNCITRAL សម្រាប់ដំណើរការកសាងឯកសារច្បាប់ស្តីពីពាណិជ្ជកម្មរបស់វៀតណាម ព្រមទាំងលើកឡើងយ៉ាងច្បាស់អំពីគោលការណ៍នៃការធ្វើសមាហរណកម្មអន្តរជាតិ កិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការកែទម្រង់ច្បាប់ ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់និងបទដ្ឋានអន្តរជាតិផផងដែរ។ លោក Le Dung បានអះអាងថាក្នុងនាមជាសមាជិកថ្មី វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់ការងាររបស់ UNCITRAL សំរាប់អាណត្តិនេះ ហើយស្នើឲ្យ UNCITRAL បន្តផ្តល់ជំនួយខាងបច្ចេកទេសដល់វៀតណាមសម្រាប់គម្រោងច្បាប់វិនិយោគតាមទម្រង់នៃភាពជាដៃគូសាធារណៈ - ឯកជន ក៏ដូចជាការផ្លាស់ប្តូរគម្រោងជំនួយខាងបច្ចេកទេសផ្សេងៗទៀតផងដែរ៕

(ប្រភព៖ dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ត្រូវមានភាពម៉ឺងម៉ាត់ រហ័សរហួន និងម៉ឺងម៉ាត់ជាងមុន ក្នុងការប្រកាសសង្គ្រាមប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពិនិត្យ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) នៅទីក្រុងហូជីមិញ
ខេត្តនិញប៊ិញបានចល័តកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ដោយត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យ EC លើកទី ៥
នាវានេសាទ 100% ត្រូវបានចុះបញ្ជីនៅលើ VNFishbase
វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)