Trending now

វៀតណាមប្តេជ្ញារួមចំណែកក្នុងការអភិវឌ្ឍចលនាមិនចូលបក្សសម្ព័ន្ធ

16:41 | 21/07/2019 (ហេង វុធ្ធី)

យុគសម័យ - កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ក្រោមប្រធានបទ "លើកកម្ពស់និងពង្រឹងសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ" ដែលបានប្រព្រឹត្តទៅនៅចាប់ថ្ងៃទី ២០ ដល់ថ្ងៃទី២១ ខែកក្កដា នៅទីក្រុង Caracas ក្រោមអធិបតីភាពរបស់ប្រទេសវ៉េណេស៊ុយអេឡាក្នុងនាមជាប្រធានគណៈកម្មាធិការសម្របសម្រួលរបស់ NAM ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

កិច្ចប្រជុំនេះមានការចូលរួមពីប្រទេសជាសមាជិក NAM ជាង ៥០ រួមជាមួយអ្នកសង្កេតការណ៍និងភ្ញៀវកិត្តិសសមួយចំនួនទៀតផង។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកសំណើរបស់វៀតណាមអំពីទិសដៅនាពេលអនាគតរបស់ NAM ពោលគឺចលនាមិនចូលបក្សសម្ព័ន្ធគប្បីបន្តលើកកម្ពស់តួនាទីនាំមុខគេក្នុងការលើកកំពស់ការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងគោរពការប្តេជ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីលើកកម្ពស់ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ច ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដ៏បើកចំហ សមភាពនិងតម្លាភាពដោយឈរលើមូលដ្ឋាននិតិវិធី និងការធានាផលប្រយោជន៍របស់បណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។ ទាក់ទងនឹងបញ្ហាតំបន់អាស៊ីអាគ្នេយ៍និងស្ថានភាពនៅសមុទ្រខាងកើត លោក Dang Dinh Quy បានអំពាវនាវឱ្យបណ្តាប្រទេសនានាបគប្បីមានទង្វើអត់ធ្មត់ ដោយមិនធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត ក្នុងនោះរួមមានការសកម្មភាពដោយឯកតោភាគី និងធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើត។ លោក Dang Dinh Quy ក៏បានអំពាវនាវឲ្យបណ្តាប្រទេសជាសមាជិក NAM ឱ្យយល់ដឹងយ៉ាងច្បាស់លាស់ និងគាំទ្រដល់គោលជំហររួមរបស់អាស៊ានចំពោះស្ថានភាពនៅសមុទ្រខាងកើត ដោយបានចាត់ទុកនេះគឺជាការបញ្ជាក់ច្បាស់លើការគោរពច្បាប់អន្តរជាតិនិងចំណងសាមគ្គីភាពជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: ttxvn.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ