Trending now

ពិព័រណ៌ពាណិជ្ជកម្មវៀតណាម - ឡាវជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ

10:12 | 29/06/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី២៧ ខែមិថុនា នៅមជ្ឈមណ្ឌលពិព័រណ៌និងពាណិជ្ជកម្មអន្តរជាតិឡាវ (ITECC) នៅទីក្រុងវៀងចន្ទ (ប្រទេសឡាវ) នាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ បានរៀបចំឡើងពិធីបើកពិព័រណ៍ពាណិជ្ជ កម្មវៀតណាម - ឡាវឆ្នាំ ២០១៩ (VIETLAO EXPO 2019) ដោយមានការចូលរួមរបស់ស្តង់ទំនិងចំនួន ២៤០ ស្តង់មកពីអង្គភាពអាជីវកម្មប្រមាណ ១៨០ ដែលទាក់ទិននឹងវិស័យឧសថ ឧបករណ៍សុខាភិបាល សំណង និងជលផលជាដើម។

ពិព័រណ៌ពាណិជ្ជកម្មវៀតណាម - ឡាវជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ (រូបថត៖​ baonhandan.vn)

ថ្លែងនៅក្នុងពិធីបើកពិព័រណ៌នេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោកCao Quoc Hung បានលើកឡើងថា ក្នុងសម័យធ្វើសមាហរណកម្មនាបច្ចុប្បន្ននេះ ទំនាក់ទំនងក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មមានសារៈសំខាន់ ហើយដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងការរីកចម្រើននេះ វៀតណាមនិងឡាវចាំបាច់ត្រូវពន្លឿនការប្តេជ្ញានិងអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខា ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចរចរណ៍និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មផងដែរ។

រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវលោក Brakethong Phitthumma បានអះអាងថាពិព័រណ៍ពាណិជ្ជកម្មវៀតណាម - ឡាវប្រចាំឆ្នាំគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម ព្រមទាំងជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មឡាវ - វៀតណាមអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ