Trending now

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចេញផ្សាយថាវៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង EVFTA

13:28 | 01/07/2019 (ប្រភព៖ vov.vn ហេង វុធ្ធី)

យុគសម័យ - បណ្តាញសារព័ត៌មានអាស៊ីរបស់សិង្ហបុរីបានវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) គឺជាកិច្ចព្រមព្រៀងដ៏មាន "គុណភាពខ្ពស់" មួយ។

វៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ (EVFTA) នាថ្ងៃទី៣០ខែមិថុនានៅទីក្រុងហាណូយ (រូបថត៖vneconomy.vn)

នារសៀលថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយ វៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA)។ មានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដ៏ធំជាច្រើនបានរាយការណ៍យ៉ាងឆាប់រហ័សអំពីព្រឹត្តិការណ៍នេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងហាណូយដោយសមាជិកអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmström និងរដ្ឋមន្ត្រីក្រនាខែធ្នូឆ្នាំ ២០១៥ ។ Reuters បានវាយតម្លៃថានេះគឺជាកិច្ចព្រមព្រៀងដំបូងបង្អស់ ដែលអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍នៅទ្វីបអាស៊ីដែលត្រួសត្រាយផ្លូវសម្រាប់ការកាត់បន្ថយពន្ធគយ ៩៩% លើទំនិញរវាងសហភាពអឺរ៉ុបនិងវៀតណាម ក៏ដូចជាការបើកទីផ្សារសេវានិងជួញដូរទំនិញសាធារណៈក្នុងវិស័យប្រៃសនីយ៍ ធនាគារនិងនាវាចរណ៍។ ក្រៅពីនេះទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានអះអាងថាប្រទេសវៀតណាមគឺជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងតំបន់ដោយសារតែការនាំចេញនិងទាក់ទាញការវិនិយោគបរទេសផងដែរ។

នាថ្ងៃដដែលនោះ សារព័ត៌មានអឺរ៉ុប (Euronews) និងកាសែតហិរញ្ញវត្ថុកាណាដា (Financial Post) បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបបានចាត់ទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី"ដ៏មានមហិច្ឆតា" មួយដែលធ្លាប់ចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍មួយផងដែរ។កាសែតនេះក៏បន្តទៀតថាកិច្ចព្រមព្រៀងនេះនៅតែត្រូវបានការអនុម័តពីរដ្ឋសភាវៀតណាមនិងសភាអឺរ៉ុបដើម្បីចូលជាធរមានទៀតផង។ រីឯ កាសែត ហិរញ្ញវត្ថុនៃប្រទេសហូឡង់ (Het Financieele Dagblad) ក៏បានជូនដំណឹងយ៉ាងឆាប់រហ័សអំពីព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះផងដែរ។ ទន្ទឹមនឹងនេះដែរកាសែតពាណិជ្ជកម្មរបស់ប្រទេសអាល្លឺម៉ង់ (Handelsblatt) បានចេញផ្សាយថា ដោយមានកិច្ចព្រមព្រៀងនេះវៀតណាមនិងសហភាពអឺរ៉ុបនឹងភាគច្រើនលុបបំបាត់របាំងពន្ធគយ ដែលក្នុងនោះមាន២/៣ នៃទំនិញនឹងលែង មានពន្ធនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមានផងដែរ៕

(ប្រភព៖ vov.vn ហេង វុធ្ធី)

(ប្រភព៖ vov.vn ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ