Trending now

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP

22:32 | 23/06/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី២២ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានអំពីការចរចាកិច្ចព្រមព្រៀង RCEP បានប្រារព្ធក្នុងក្របខណ្ឌរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក(ប្រទេសថៃ)

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានពិភាក្សាអំពីកិច្ចព្រមព្រៀង RCEP

កិច្ចប្រជុំនេះសំដៅវាយតម្លៃវឌ្ឍនភាពនិងពិភាក្សាទិសដៅនៃការបញ្ចប់គោលដៅនៃការចរចានៅឆ្នាំនេះក្រោមការដឹកនាំនៅកិច្ចប្រជុំកំពូល RCEP នៅចុងឆ្នាំ ២០១៨។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Quoc Khanh បានដឹកនាំគណប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

ក្នុងកិច្ចប្រជុំនេះ​ វៀតណាម​និងបណ្តាប្រទេសអាស៊ានបានកត់សម្គាល់ការខិតខំប្រឹងប្រែងរបស់ភាគីនានាក្នុងការជំរុញសមិទ្ធិផលនៃការចរចាលើវិស័យសំខានៗដូចជាទំនិញ សេវាកម្ម វិនិយោក។ល។

រដ្ឋមន្រ្តីបានណែនាំអំពីទិសដៅនៃការចរចានាពេលខាងមុខ ទន្ទឹមនឹងនវបានចាត់តាំងគណៈប្រតិភូចរចាដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងនិងពង្រឹងកិច្ចពិភាក្សាក្នុងការចរចានាពេលខាងមុខសំដៅដល់ការបញ្ចប់ការចរចាក្នុងឆ្នាំ ២០១៩ ។វៀតណាមក៏បានរួមចំណែកយ៉ាងវិជ្ជមានក្នុងការពិភាក្សាអំពីដំណោះស្រាយដើម្បីបង្រួមគម្លាតដល់បញ្ហាក្នុងការចរចា។

នៅខាងក្រៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តីលោក Tran Quoc Khanh បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Chutima Bunyapraphasara រដ្ឋមន្ត្រីស្តីទីនៃក្រសួងពាណិជ្ជកម្មថៃនិងផ្លាស់ប្តូរខ្លឹមសារមួយចំនួនដើម្បីបន្តអភិវឌ្ឍន៍ប្រព័ន្ធពាណិជ្ជកម្មទ្វេភាគីនិងសម្រប់សម្រួលយ៉ាងសកម្មក្នុងការលើកកម្ពស់ការបញ្ចប់នៃការចរចារកិច្ចព្រមព្រៀង RCEP ៕

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ