Trending now

World Cup 2018៖ មេដឹកនាំជាច្រើនរូបអញ្ជើញចូលរួមវគ្គផ្តាច់ព្រ័ត្រ

20:58 | 15/07/2018

មេដឹកនាំច្រើនរូបបានមកដល់ទីក្រុងម៉ូស្គូ ដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2018 រវាងក្រុមជម្រើសជាតិបារាំងជាមួយក្រុមជម្រើសជាតិក្រូអាស៊ី នៅយប់ថ្ងៃទី១៤កក្កដា (តាមម៉ោងវៀតណាម)។

កីឡាដ្ឋាន Luzhniki ជាកន្លែងប្រារព្ធការប្រកួតវគ្គផ្តាចព្រ័ត្រ World Cup 2018 (រូបថតៈ TASS)

ភ្ញៀវកិត្តយស VIP មកទស្សនាការប្រកួតវគ្គផ្តាចព្រ័ត្រនេះ មានវត្តមានប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីក្រូអាស៊ី លោកស្រី Kolinda Grabar-Kitarovic រួមទាំងមេដឹកនាំប្រទេស ហ្គាបុង ស៊ូដង់ ម៉ុលដាវី ហុងគ្រី កាតា ប្រធាន FIFA លោក Gianni Infantino ជាពិសេសគឺប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach ក៏មានវត្តមាននៅកីឡាដ្ឋាន Luzhniki ផងដែរ។

ព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក ដណ្តើមបានលេខ៣ ប្រចាំព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងអង់គ្លេស ២-០ ក្នុងការប្រកួតនាយប់ថ្ងៃទី១៤កក្កដា។ អញ្ជើញថ្លែងមតិបន្ទាប់ពីជ័យជម្នះរបស់ប៊ែហ្ស៊ិក គ្រូបង្វឹករបស់ប៊ែហ្ស៊ិក លោក Roberto Martinez បានឲ្យដឹងថា ការប្រកួតនៅក្នុង World Cup 2018 នឹងរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍវិស័យបាល់ទាត់របស់ប្រទេសអឺរ៉ុបមួយនេះផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ