Trending now

បញ្ហាអន្តរជាតិសំខាន់ៗជាច្រើនត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលរវាងរុស្ស៊ី និង អាមេរិក

16:22 | 17/07/2018

ជំនួបប្រវត្តិសាស្រ្តរវាង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាម៉េរិកលោក Donald Trump នៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ បានបញ្ចប់នាយប់ថ្ងៃទី១៦ខែកក្កដាក្រោយរយៈពេលជិត៤ម៉ោង ហើយថ្នាក់ដឹកនាំទាំងពីរនេះបានអញ្ជើញចូលរួមសន្និសីទកាសែតរួមដោយផ្តល់សញ្ញាវិជ្ជមានជាដំបូងអំពីក្តីសង្ឃឹមកែលម្អទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាម៉េរិកលោក Donald Trump បានសំដែងការពេញចិត្តចំពោះកិច្ចប្រជុំកំពូលរវាងរុស្ស៊ីនិងអាមេរិក

នៅក្នុងសន្និសីទកាសែតនេះលោក Vladimir Putin បានវាយតម្លៃថាកិច្ចប្រជុំ នេះទទួលបានជោគជ័យនិងមានផលប្រយោជន៍ ហើយទំនាក់ទំនងតឹងតែងរវាង រុស្ស៊ីនិងអាមេរិកដោយមូលហេតុស័ត្យានុម័ត ហើយប្រទេសមហាអំណាច ទាំងពីរនេះកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នាដូចជាយន្តការសន្តិសុខអន្តរជាតិ កំណត់អត្តសញ្ញាណលិទ្ធិភេរវកម្ម។ អំពីបញ្ហាប្រទេសស៊ីរីលោក Vladimir Putin ឲ្យដឹងថាក្រុងម៉ូស្គូនិងវ៉ាស៊ីនតោនអាចដើរតួនាទីដឹកនាំក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅស៊ីរីព្រមទាំងសម្តែងការព្រួយបារម្ភនៅពេលសហរដ្ឋអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ជាដើម។រីឯខ្លួនវិញ លោក Donald Trump បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាជាមួយប្រទេសរុស្ស៊ីហើយអាមេរិក និងពិភពលោកទាំងមូលត្រូវស្វែងរកឱកាសសហប្រតិបត្តិការប្រសិនបើចង់កែ លំអស្ថានភាពនៅលើពិភពលោក។ ប្រធានាធិបតីអាមេរិកក៏អះអាងទៀតថាភាគី ទាំងពីរបានឯកភាពបន្តពិភាក្សាអំពីបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំនៅទីក្រុង Helsinki ហើយមានក្តីសង្ឃឹមថាកិច្ចប្រជុំផ្សេងៗទៀត នឹងប្រព្រឹត្តទៅ ជាប្រចាំផងដែ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ