Trending now

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិន

12:12 | 19/05/2019 (យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

យុគសម័យ - កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន - ចិនលើកទី១៧ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានាសមុទ្រខាងកើត (DOC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ ១៨ ខែឧសភា ទីក្រុង Hangzhou នៃប្រទេសចិន។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានប្រតិភូនានា (រូបថត Luong Tuan/ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅចិន

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានគណៈប្រតិភូវៀតណាម បានទទួលស្គាល់នូវវឌ្ឍនភាពដែលទទួលបាន ក្នុងការអនុវត្ត DOC និងសម្រាប់កិច្ចចរចា COC។ ទន្ទឹមជាមួយគ្នានោះ លោកអនុរដ្ឋមន្ត្រីក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបញ្ហាស្មុគស្មាញនៅសមុទ្រខាងកើត ដែលផ្តើមពីមូលហេតុនៃសកម្មភាពឯកតោភាគីមិនស្របតាមច្បាប់អន្តរជាតិ មិនស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ជាពិសេស គឺសកម្មភាពយោធាដែលរារាំងការរក្សាសន្តិភាព ស្ថិរភាព និងជះឥទ្ធិពលលើកិច្ចចរចា COC។ លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា សមុទ្រខាងកើតកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ការនាសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញត (IUU Fishing) ការបំពុលបរិស្ថានសមុទ្រនិងសំណល់ប្លាស្ទិចជាដើម។

ចំពោះមុខឧបសគ្គទាំងអស់នេះ អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានអំពាវនាវឲ្យប្រទេសទាំងអស់ លើកកម្ពស់ស្មារតីនៃការទទួលខុសត្រូវ រួមដៃគ្នាដើម្បីអនុវត្តន៍ពេញលេញ នូវ DOC ហើយគ្មានសកម្មភាពណាដែលធ្វើឱ្យស្មុគស្មាញដល់ស្ថានការណ៍ ជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងត្រូវបានដាក់ចេញ។

ស្តីពី COC អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានអះអាងថា នេះជាបញ្ហាសំខាន់ ហើយស្នើឲ្យអាស៊ាននិងចិន ខិតខំប្រឹងប្រែងចរចា ដើម្បីអាចសម្រេចបាននូវក្រមប្រតិបត្តិប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងបំផុត ដោយសមស្របជាមួយច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ។

ធ្វើការផ្លាស់ប្តូរមតិអំពីស្ថានភាពនៅសមុទ្រខាងកើត និងពិនិត្យលើការអនុវត្ត DOC នោះ ប្រតិភូចូលរួមក្នុងកិច្ចប្រជុំបានលើកច្បាស់ថា ស្ថានភាពនៅសមុទ្រខាងកើតគឺស្មុគស្មាញ។ ចំពោះស្ថានភាពនោះ ប្រទេសទាំងអស់បានអះអាងឡើងវិញនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចារណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ កិច្ចប្រជុំក៏បានស្រុះចិត្តគំនិតជាមួយនឹងសំណើររបស់វៀតណាម ដោយរៀបចំឡើងសិក្ខាសាលាក្នុងក្របខ័ណ្ឌ DOC ស្តីពីការប្រតិបត្តិយុត្តិធម៌ និងមនុស្សធម៌ ចំពោះអ្នកនេសាទ។

បណ្តាប្រទេសនានាបានព្រមព្រៀងគ្នារក្សាល្បឿននៃការចរចារនិងលើកកម្ពស់ស្មារតីនៃការទទួលខុសត្រូវក្នុងការកសាង COC មានប្រសិទ្ធិភាពនិងស្របតាមច្បាប់អន្តរជាតិ។ នៅក្នុងដំណើរការនេះ ភាគីនានាត្រូវអត់ធ្មត់និងខិតខំរក្សាបរិយាកាសងាយស្រួលសម្រាប់ដំណើរការសាងសង់ COC ផងដែរ៕

(យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

(យោងតាម TTXVN បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ