Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបជុំជាមួយអាជីវករនារីឆ្នើមៗ

00:54 | 15/05/2019

បណ្ដាអាជីវករនារីត្រូវការមានឆន្ទៈដ៏ខ្លាំងក្លាថែមទៀត ដើម្បីលើក កំពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍វិ ទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗ ក៏ដូចជា ធ្វើសមាហរណកម្មអន្តរជាតិអោយកាន់តែល្អថែមទៀតផងដែរ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) និងប្រធាន VCCI លោក Vu Tien Loc ថតរូបជាមួយបណ្ដាអាជីវករនារីក្នុងជំនួបនេះ (រូបថត៖ VGP)

នាថ្ងៃទី២ ខែមីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាអាជីវករ នារីឆ្នើមៗ ដែលជាសមាជិកក្រុមប្រឹក្សាអាជីវករនារីវៀតណាម ក្នុងឱកាសទិវា នារីអន្តរជាតិថ្ងៃទី៨ ខែមីនា។

លោកនាយករដ្ឋមន្រ្តីបានស្នើអោយអាជីវករនារីបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៩។ តាមលោក ចាត់ទុកថា បណ្ដាអាជីវករនារីត្រូវការមានឆន្ទៈដ៏ខ្លាំងក្លាថែមទៀត ដើម្បីលើក កំពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗ ក៏ដូចជា ធ្វើសមាហរណកម្មអន្តរជាតិអោយកាន់តែល្អថែមទៀតផងដែរ។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានគោលបំណងថា ក្រុមប្រឹក្សាអាជីវករនារីវៀត ណាមនឹងបន្តលើកកំពស់ប្រសិទ្ធភាពសកម្មភាព ហើយជួយឧបត្ថម្ភគាំទ្រអាជីវករ នារី៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ