Trending now

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅឯបរទេសប្រកបដោយជោគជ័យ

18:46 | 09/04/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី៩ ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានវិលត្រឡប់មក ទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ចជា ផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក សាធារណៈរដ្ឋបារាំង ដំណើរទស្សនកិច្ចការ ងារជាមួយសភាអឺរ៉ុប និងដំណើរចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភព លោក (IPU) លើកទី១៤០។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅឯបរទេសប្រកបដោយជោគជ័យ (រូបថត៖ VOV)

នៅព្រះរាជាណាចក្រម៉ារ៉ុកនិងសាធារណៈរដ្ឋបារាំង លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចា ជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំងពីរ។ លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ម៉ារ៉ុកនិងបារាំងបានឯកភាពគ្នាលើវិធានការជាច្រើនសំដៅជំរុញទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយសភានៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាង ប្រទេសទាំងពីរនាពេលខាងមុខ ជាពិសេសគឺនៅវេទិកាអន្តរជាតិនានាផងដែរ។

នៅប្រទេសបារាំង ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាជាមួយសហគ្រាសជួរមុខបារាំងចំនួន១៥អង្គភាព រួមជាមួយព្រឹទ្ធសមាជិកនិងសមាជិកសភាមួយចំនួន អំពីគោលនយោបាយ ទិស ដៅអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភា ក៏បានជួបសំណេះសំណាលជាមួយអាណិក ជនប្រមាណ៧០០នាក់ដែលកំពុង រស់នៅបារាំងក្នុងឱកាសរំលឹកខួបលើកទី១០០ទិវាលោកប្រធានហូជីមិញបង្កើត សមា គមន៍ជនវៀត ណាមនៅបារាំងផងដែរ។

នៅព្រះរាជាណាចក្របែលហ្ស៊ិក លោកស្រីប្រធានរដ្ឋសភាបានអញ្ជើញជួប ធ្វើការជាមួយសភា អឺរ៉ុប គណៈកម្មាធិការអឺរ៉ុប សំដៅជំរុញការចុះហត្ថលេខានិង អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម។ នៅទីនេះថ្នាក់ដឹកនាំសភាអឺរ៉ុបក៏ដូចជាថ្នាក់ដឹកនាំបែល ហ្ស៊ិកបានអះអាងលើការ គាំទ្រចំពោះការអនុម័តលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។

បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុប លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើក ទី១៤០ (IPU 140)។ ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់តំណាងចំនួន ១៦០០ នាក់មកពី១៦២ប្រទេសនិងតំបន់ដែនដី ដែលក្នុងនោះមានថ្នាក់ដឹកនាំ សភាចំនួន៧៦រូប។

សុន្ទរកថារបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកិច្ចប្រជុំពេញអង្គបានទាក់ទាញការយកចិត្តទុកដាក់និងការវាយតម្លៃ ខ្ពស់ពីបណ្ដាតំណាងចូលរួមវេទិកា។ លោកស្រីបានលើកឡើងបញ្ហាធំៗមួយ ចំនួនសំដៅពង្រឹងបរិយាកាសសុខសន្តិភាពនិងវឌ្ឍនភាព។

នៅខាងក្រៅមហាសន្និបាត លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំសភាកាតា រុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន និង ស្រីលង្ការ ជាដើម៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម