Trending now

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តគុយបា

05:55 | 11/10/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែតុលា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយលោកស្រី Olga Lidia Tapia Iglesia លេខាមជ្ឈិមបក្ស ប្រធានគណកម្មាធិការវិទ្យាសាស្ត្រ អប់រំនិងកីឡាមជ្ឈិមនៃបក្សកុម្មុយនិស្តគយបា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោកស្រី Olga Lidia Tapia Iglesia (រូបថតៈ TTXVN)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងពីគោលជំហរមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលគាំទ្របុព្វហេតុបដិវត្តន៍សុច្ចរិតរបស់ប្រជាជនគុយបាជាបងប្អូន។ វៀតណាមជឿជាក់យ៉ាងមុតមាំថា ប្រ ទេសគុយបានឹងបន្តអនុវត្តប្រកបដោយជោគជ័យដំណើរការធ្វើបច្ចុប្បន្នភាព រូបសណ្ឋានសេដ្ឋកិច្ចនិងសង្គមនិយមនិងបើកចេញដំណាក់កាលថ្មីក្នុងការអភិវឌ្ឍរដ្ឋឯករាជ្យ សង្គមនិយម ប្រជាធិបតេយ្យ វិបុលភាពនិងចីរភាព។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសោធន៍ជាមួយប្រទេសគុយបា មិនត្រឹមតែជាសមិទ្ធិផលនានាប៉ុណ្ណោះទេ ថែមទាំងភាពខ្វះខាតនិងភាពទន់ខ្សោយដែលត្រូវយកឈ្នះដើម្បីគុយបាអាចសិក្សាស្រាវជ្រាវ ព្រមទាំងពិគ្រោះយោបល់ក្នុងដំណើរការបច្ចុប្បន្នកម្មភាពរូបសណ្ឋានសេដ្ឋកិច្ចសង្គម។ វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ ចំពោះបទពិសោធន៍របស់គុយបាក្នុងវិស័យនយោបាយមនោគមវិជ្ជា អប់រំ សុខាភិបាលនិងកីឡា ... ហើយជូនពរចំពោះសមិទ្ធផលនានាដែលបក្ស រដ្ឋនិងប្រជាជនគុយបាទទួលបានលើគ្រប់វិស័យពោលខាងលើ។

រីឯលោកស្រី Olga Lidia Tapia Iglesia បានជម្រាបជូនលោកអគ្គលេខាបក្ស Nguyen Phu Trong អំពីស្ថានភាពជាក់ស្តែងនៅប្រទេសគុយបា អំពីដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំពុងប្រព្រឹត្តទៅនៅគុយបា ដោយមានការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់និងវណ្ណៈ។

ស្តីពីទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ លោកស្រី Olga Lidia Tapia Iglesia បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជនគុយបាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងពិសេសជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាម។ លោកស្រីមានបំណងនិងប្តេជ្ញាចិត្តដើម្បីអនុវត្តន៍តាមបណ្តាំរបស់អ្នកដឹកនាំប្រវត្តិសាស្រ្តពីររូបគឺលោកប្រធានហូជីមិញនិងអគ្គមេបញ្ជាការ Fidel Castro ក្នុងការបង្កើននិងជម្រុញឲ្យទំនាក់ទំនងរវាងវៀតណាមនិងគុយបាកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR