Trending now

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅឈីលី

23:49 | 06/07/2018

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឈីលី នាថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅ ទស្សនានិងដាក់កម្រងផ្កានៅសួនឧទ្យានហូជីមិញនៅរដ្ឋធានី Santiago de Chile ទៅជួបសម្ដែងការគួរសមប្រធានព្រឹទ្ធសភាឈីលីលោក Carlos Montes Cisternas និងជួបសន្ទនាក្រុមសមាជិកសភាមិត្តភាពឈីលី វៀតណាម ទៀតផង។

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ធ្វើជាសាក្ស៊ីពិធីចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី៣ក្រុមប្រឹក្សាពាណិជ្ជកម្មសេរីវៀតណាម ឈីលី (រូបថត៖ VGP)

នាថ្ងៃដដែល លោក Vuong Dinh Hue ក៏ចូលរួមវេទិកាពាណិជ្ជកម្ម វិនិយោគវៀតណាម-ឈីលី ហើយធ្វើជាកសិណសក្ស៊ី ពិធីចុះហត្ថលេខាលើកំណត់ហាតុនៃសម័យប្រជុំលើកទី៣ក្រុមប្រឹក្សាពាណិជ្ជកម្មសេរីវៀតណាម-ឈីលី។

ក្នុងពិធីដាក់កម្រងផ្កានៅសួនឧទ្យានហូជីមិញ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានថ្លែងអំណរគុណ ចំពោះប្រជាជនឈីលីដែលបានថែរក្សាសួនឧទ្យានហូជីមិញដូចជានិមិត្តរូបមួយនៃចំណងសាមគ្គីភាព មិត្តភាព ពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ។

ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាឈីលីនិងក្រុមសមាជិកសភាមិត្តភាពឈីលី - វៀតណាម នៅសភាជាន់ទាបឈីលី លោក Vuong Dinh Hue មានគោលបំណងថា ស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក សហការចែករំលែកនូវបទពិសោធន៍ក្នុងការកសាងច្បាប់និងជំរុញការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ផងដែរ។

ថ្លែងមតិនៅវេទិកាពាណិជ្ជកម្ម វិនិយោគ វៀតណាម- ឈីលី ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ចាត់ទុកថា រដ្ឋាភិបាល វៀតណាមស្វាគមន៍និងបង្កភាពងាយស្រួលសម្រាប់សហគ្រាសនៃភាគីទាំងពីរក្នុងការរិះរកឱកាស ពិសេសគឺឱកាសពីកិច្ចព្រមព្រៀង CPTPP ដែលកំពុងត្រូវបានរដ្ឋសភានៃប្រទេសទាំងពីរពិចារណាអនុម័ត ដើម្បីជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក តាមនោះតភ្ជាប់ទីផ្សារអាស៊ានជាមួយទីផ្សារអាមេរិកឡាទីន។

នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានធ្វើជាសាក្ស៊ីនៃពិធីចុះហត្ថលេខាលើកំណត់ហេតុ សម័យប្រជុំលើកទី៣ក្រុមប្រឹក្សា ពាណិជ្ជកម្មសេរីវៀតណាម ឈីលី ហើយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឈីលី៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម
ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា