Trending now

អង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងមានស្ត្រីជាមេដឹកនាំលើកដំបូង

17:00 | 12/10/2020

អគ្គនាយកទី ៧ នៃអង្គការពាណិជ្ជកម្មពិភពលោក នឹងជាស្ត្រីម្នាក់បន្ទាប់ពីបេក្ខនារី ២ រូប គឺលោកស្រី Ngozi Okonjo-Iweala នៃប្រទេសនីហ្សេរីយ៉ា និងលោកស្រី Yoo Myung-hee នៃប្រទេសកូរ៉េខាងត្បូង ដែលបានជាប់ឈ្មោះក្នុងបញ្ជីនៃជុំពិគ្រោះយោបល់ចុងក្រោយ។

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី Yoo Myung-hee (ឆ្វេង) នៅទីក្រុងហ្សឺណែវ (ស្វ៊ីស) នាថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ និង អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនីហ្សេរីយ៉ាលោកស្រី Ngozi Okonjo-Iweala នៅទីក្រុងហ្សឺណែវនាថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ ( រូបថត៖ AFP / VNA)

យោងតាមសេចក្ដីជូនដំណឹងរបស់ប្រធានមហាសន្និបាតអង្គការពាណិជ្ជ កម្មពិភពលោក (WTO) លោកឯកអគ្គរដ្ឋទូតញូវហ្សេឡែន David Walker បានឲ្យដឹងថាជុំទី ៣ នៃការពិគ្រោះយោបល់របស់ដំណើរការនៃការជ្រើសរើសតាំងបេក្ខជនធ្វើជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក នឹងចាប់ផ្តើម ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានបញ្ចប់ការពិគ្រោះយោបល់ជុំទី ២ ។

អគ្គនាយកទី ៧ នៃអង្គការពាណិជ្ជកម្មពិភពលោក នឹងជាស្ត្រីម្នាក់បន្ទាប់ពីបេក្ខនារី ២ រូប គឺលោកស្រី Ngozi Okonjo-Iweala នៃប្រទេសនីហ្សេរីយ៉ា និងលោកស្រី Yoo Myung-hee នៃប្រទេសកូរ៉េខាងត្បូង ដែលបានជាប់ឈ្មោះក្នុងបញ្ជីនៃជុំពិគ្រោះយោបល់ចុងក្រោយ។

បេក្ខជនជាស្ត្រី ២ រូបនេះ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមបេក្ខជន ៥ រូបក្នុងជុំទី ២ នឹងបន្តការពិគ្រោះយោបល់គ្នាជុំទី ៣ ដែលជាជុំចុងក្រោយដើម្បីសម្រេចជាអ្នកស្នងដំណែងពីលោក Roberto Azevêdo - អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកដែលបានលាលែងពីតំណែងរបស់ខ្លួនហើយ./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ