Trending now

រដ្ឋាភិបាលស៊ីរី និងភាគីប្រឆាំងបានឯកភាពបន្តការចរចាលើរដ្ឋធម្មនុញ្ញ

15:38 | 26/11/2020

នាថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូជាប្រចាំខែ ស្តីពីស្ថានភាពនៅប្រទេសស៊ីរី។

នាថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូជាប្រចាំខែ ស្តីពីស្ថានភាពនៅប្រទេសស៊ីរី

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអបអរសាទរចំពោះការដែលភាគីនានាបានបន្តឯកភាពចរចារគ្នានៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិ ការធម្មនុញ្ញ ព្រមទាំងជំរុញការរក្សាការធ្វើកិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនាសំដៅស្វែងរកដំណោះស្រាយមួយក្នុងរយៈពេលវែងចំពោះស្ថានភាពនៅស៊ីរី។

ទាក់ទងនឹងស្ថានភាពមនុស្សធម៌ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ពិសេសក្នុងការដោះស្រាយនូវតម្រូវការជាបន្ទាន់ចំនួន ៣ ក្នុងនោះមានការកសាងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃជំងឺកូវីដ១៩ ផ្តោតអារម្មណ៍លើការដោះស្រាយបញ្ហាប្រឈមអំពីសន្តិសុខស្បៀងអាហារ ព្រមទាំងត្រៀមខ្លួនជាស្រេចរៀបចំ តម្រូវការមនុស្សធម៌ ដែលកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងរដូវរងារខាងមុខនេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
ការស្នើស្ដង់ដារកម្ម ដំណើរការពិគ្រោះពិភាក្សារបស់រណសិរ្សមាតុភូមិវៀតណាមក្នុងអាណត្តិថ្មី
វៀតណាមជំរុញសមភាពយេនឌ័រនៅក្នុងវិស័យច្បាប់អន្តរជាតិនៅអង្គការសហប្រជាជាតិ
ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan
អ៊ីតាលី និងជប៉ុន បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ