Trending now

នាសប្តាហ៍ក្រោយ អង់គ្លេសនឹងអនុញាតិឲ្យ លើការចាក់វ៉ាក់សាំង COVID-19

15:10 | 03/12/2020 (បូកសរុបដោយឌីណា)

ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ក្នុងការអនុម័តវ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer / BioNTech សម្រាប់ការប្រើប្រាស់ជាទូទៅ។

នាថ្ងៃទី ២ ខែធ្នូ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅលើពិភពលោក ដែលបានអនុម័តការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩។

រូបថតឧទាហរណ៍( ប្រភព៖ REUTERS)

រដ្ឋាភិបាល អង់គ្លេសបានបញ្ជាក់ពីការឯកភាពលើសំណើរបស់ស្ថាប័នគ្រប់គ្រងឱសថនិងផលិតផលវេជ្ជសាស្ត្រអង់គ្លេស (MHRA) ដោយអនុម័តលើការប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលត្រូវបានផ្សំឡើងដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និង BioNTech របស់អាល្លឺម៉ង់។

ហេតុដូច្នេះ វ៉ាក់សាំងនឹងត្រូវប្រើប្រាស់នៅចក្រភពអង់គ្លេសចាប់ពីសប្តាហ៍ក្រោយ។ អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងនេះចំនួន ៤០លានដូស រួចមកហើយ ដែលគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងលើប្រជាជន ២០លាននាក់។រដ្ឋមន្រ្តីក្រសួងសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បានឲ្យដឹងថាមន្ទីរពេទ្យនានាក្នុងប្រទេសនេះបានត្រៀមខ្លួនទទួលវ៉ាក់សាំងនេះរួចជាស្រេចហើយ។ ទោះបីជាការចាក់វ៉ាក់សាំងអាចចាប់ផ្តើមក៏ដោយ មនុស្សនៅតែត្រូវការការប្រុងប្រយ័ត្ន និងអនុវត្តតាមច្បាប់នៃជំងឺឆ្លងដើម្បីបញ្ឈប់ការរាលដាល./.


រូបថតឧទាហរណ៍( ប្រភព៖ REUTERS)

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម
នៅពេលប្រកាសលទ្ធផលនៃការបោះឆ្នោត បញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតទៅកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នឹងត្រូវចេញផ្សាយ
សង្កាត់ឌិញកុង៖ បានរៀបចំការសម្តែងវប្បធម៌ដើម្បីអបអរសាទរការបោះឆ្នោតដោយជោគជ័យ ប្រគល់រង្វាន់សម្រាប់ការប្រកួត "ជ្រុងដ៏ស្រស់ស្អាត" និងការប្រកួតរាំ។
រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី