Trending now

ការតាំងពិព័រណ៍ "ដើម្បីមេឃខៀវជារៀងរហូត"

14:21 | 24/11/2020

នាថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មការគ្រប់គ្រងកេរដំណែលពន្ធនាគារ Hoa Lo បានបើកការតាំងពិព័រណ៍ក្រោមប្រធានបទ "ដើម្បីមេឃខៀវជារៀងរហូត"។

ឯកសារ និងរូបថតនៅការតាំងពិព័រណ៍ (រូបថត៖ nhandan.com.vn)

ពិព័រណ៍បានតាំងបង្ហាញពីផ្នែកមួយនៃការចងចាំរបស់ភាគខាងជើងវៀតណាមក្នុងសង្គ្រាមបំផ្លិចបំផ្លាញចំនួនពីររបស់កងទ័ពអាកាស និងកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៦៤ និង ១៩៧២។ ជាមួយនឹងខ្លឹមសារ “ការរក្សាផ្ទៃមេឃ” និង “ការភ្ជាប់មហាសមុទ្រទាំងពីរ" ដែលបញ្ជាក់ជាថ្មីម្តងទៀតពីភាពក្លាហាន និងប្រាជ្ញារបស់វៀតណាមក្នុងគ្រាលំបាកបំផុត។

នៅក្នុងការតាំងពិព័រណ៍នេះ ជាលើកដំបូងដែលអ្នកទស្សនាអាចជួបប្រទះការណែនាំអូឌីយ៉ូ (ការពិពណ៌នាសង្ខេបដោយស្វ័យប្រវត្តិ) និងបានណែនាំអំពីការជីករូងក្រោមដី ក៏ដូចជាមុខងាររបស់រូងដើម្បីចៀសវាងគ្រាប់បែកក្នុងសម័យសង្គ្រាម។ល./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង