Trending now

អបអរសាទរខួប ៧៥ ឆ្នាំការបង្កើតអង្គការសហប្រជាជាតិ (UN)

15:51 | 22/09/2020 (បូកសរុបដោយឌីណា)

អង្គការសហប្រជាជាតិ (UN) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលសម្រាប់ការធ្វើសមាហរណកម្មសកម្មភាពរបស់ប្រជាជាតិនានា។

ទីស្នាក់ការកណ្តាលនៅទីក្រុងញូយ៉ក់។ (រូបថត៖ cen.com.khmer)

នាថ្ងៃទី២១ កញ្ញា កិច្ចប្រជុំជាន់ខ្ពស់អបអរសាទរខួប ៧៥ ទី៧៥ទិវាបង្កើតអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល​នៃប្រទេសសមាជិកមហាសន្និបាតអ.ស.បទាំង១៩៣។

មេដឹកនាំនៅជុំវិញពិភពលោកបានជួបជុំគ្នា តាមប្រព័ន្ធវីដេអូខុនហ្វ្រិននៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ដើម្បីប្រារព្ធខួបឆ្នាំទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ (UN) ខណៈដែលជំងឺរាតត្បាតសកល COVID-19 នៅតែបន្តរីករាលដាល និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តចោទ ជាបញ្ហាចំពោះប្រសិទ្ធភាព និងសាមគ្គីភាពនៃស្ថាប័នអន្តរជាតិ ដ៏ធំបំផុតមួយនេះ។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters មុនពេលប្រារព្ធកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាបង្កើតអ.ស.បនេះ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានប្រកាសថា ការកើតមាននៃវីរុស SARS-CoV-2 បានបង្កើតឡើងបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយនិងការគំរាមកំហែងសន្តិសុខថ្មីបន្ថែមទៀត។ លោក Guterres បានអំពាវនាវសារជាថ្មីម្ដងទៀតឲ្យពិភពលោក “បង្ហាញនូវចំណងសាមគ្គីភាពដើម្បីជំនះពុះពារលើស្ថានភាពបន្ទាន់នាបច្ចុប្បន្ន នាំវិបុលភាពឲ្យវិលប្រឡប់មកវិញ ព្រមទាំងប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃធម្មនុញ្ញអ.ស.បផងដែរ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ