Trending now

ភាជន៍បុរាណរាប់ពាន់ត្រូវបានរកឃើញពីនាវាលិចដែលត្រូវបានដាក់តាំងនៅឯសារមន្ទីរទីក្រុង Da Nang

12:53 | 08/10/2020

យុគសម័យ - ការតាំងពិព័រណ៍ "ភាជន៍បុរាណបានរកឃើញពីបណ្តានាវាលិចដែលស្ថិតក្នុងតំបន់ដែនសមុទ្ររបស់ប្រទេសវៀតណាម"។ នេះ គឺជាឱកាសសម្រាប់ប្រជាជននិងភ្ញៀវទេសចរអាចមកទស្សនានិងស្វែងយល់អំពីភាជន៍បុរាណ នៅលើនាវាលិច។

ភាជន៍នៃសម័យកាល Yongzheng (នៃប្រទេសចិន) មានអាយុកាល​តាំងពីសតវត្សទី ១៨។ ភាជន៍នេះត្រូវបានគេរកឃើញនៅក្នុងតំបន់​សមុទ្រ​ Ca Mau នៅឆ្នាំ ១៩៩៨-១៩៩៩

ការតាំងពិព័រណ៍“ភាជន៍បុរាណ​បាន​រកឃើញ​ពីបណ្តា​នាវាលិច​ដែល​ស្ថិតក្នុងតំបន់ដែនសមុទ្ររបស់ប្រទេសវៀតណាម” នៅសារមន្ទីរទីក្រុង Da Nang ដែល​បាន​ដាក់តាំង​ភាជន៍បុរាណ​ ដូចជា៖​ពែង​ ចាន ​ថូផ្កា រូបសំណាក់ ​ ... ត្រូវបាន​គេរកឃើញ​នៅលើនាវាលិច ដែលមានអាយុកាល ចាប់ពីសតវត្សទី ១៥ ដល់​សតវត្ស​ទី ១៦ ក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម។

កាក់បុរាណត្រូវបានគេរកឃើញ នៅក្នុងតំបន់ដែនសមុទ្រ Binh Chau ខេត្ត Quang Ngai កាលពីឆ្នាំ ២០១៣ វត្ថុតាងដែលបានដាក់តាំងក្នុង​ការ​តាំង​ពិព័រណ៍​“ភាជន៍បុរាណ​​បាន​រកឃើញ​ពីបណ្តា​នាវាលិច​ដែល​ស្ថិតក្នុងតំបន់ដែនសមុទ្ររបស់​ប្រទេសវៀតណាម​” របស់អ្នកប្រមូលវត្ថុបុរាណ Lam Du Xenh (ស្រុក Binh Son ខេត្ត Quang Ngai) ។

ជាពិសេស ការតាំងពិព័រណ៍នេះក៏ដាក់តាំងពាងស្រារបស់ភូមិភាជន៍ Go Sanh ( ខេត្ត Binh Dinh នៃប្រទេសវៀតណាម) ដែលមានអាយុ តាំងពីសតវត្សរ៍ទី ១៥ ។ នេះគឺ​ជា​វត្ថុតាង​មួយនៃប្រវត្តិសាស្ត្រពាណិជ្ជកម្មរបស់វៀតណាម តាំងពីច្រើនសតវត្សរ៍មុន។

កម្រងភាជន៍ មានតាំងពីសម័យកាល Tangchao (នៃប្រទេសចិន) ត្រូវបានរកឃើញ​នៅក្នុងដែនសមុទ្រនៃស្រុក Binh Chau ខេត្ត Quang Ngai កាលពីឆ្នាំ ២០១៣ ។ វត្ថុតាំងទាំងនោះមានតាំងពីសតវត្សទី ១០ ។ មិនត្រឹមតែមានភាជន៍បុរាណប៉ុណ្ណោះទេ ប៉ុន្តែការតាំងពិព័រណ៍នេះបាន​ដាក់តាំង​កាក់បុរាណមួយចំនួនដែលត្រូវបានរកឃើញ នៅលើនាវាបុរាណដែលលិចនៅ​ក្នុងដែនសមុទ្រនៃប្រទេសវៀតណាម។

ភាជន៍បុរាណមានតាំងពីសម័យកាល Mingchao (នៃប្រទេសចិន) ដែលមានអាយុកាល​ចាប់ពីសតវត្សទី ១៤ ដល់សតវត្សទី​១៥ ត្រូវបានគេរកឃើញនៅក្នុងដែនសមុទ្រស្រុក Binh Chau ខេត្ត Quang Ngai​ កាលពីឆ្នាំ ២០១៣ ។

ការតាំងពិព័រណ៍នេះធ្វើឡើង ចាប់ពីថ្ងៃទី ៥-១០ ដល់ ២៥-១១-២០២០ នៅឯ​សារមន្ទីរ​ទីក្រុង​ Da Nang (លេខ ២៤ ផ្លូវ Tran Phu ខណ្ឌ Hai Chau ខេត្ត Da Nang ) ។ ម៉ោងបើក​ទ្វារ​ គឺចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១៧ ជារៀងរាល់ថ្ងៃ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ