យុគសម័យ - ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនៃការប្រកួត Army Games ឆ្នាំ ២០២០ នៅទីលានហ្វឹកហាត់ Alabino - ដែលជាកន្លែងរៀបចំការប្រកួតប្រជែងចុងភៅ ភ្ញៀវទេសចរតែងតែប្រមូលផ្តុំគ្នានៅខាងមុខស្តង់ដាក់តាំងផលិតផលនិងពិសារម្ហូបប្រពៃណីនៃប្រទេសនីមួយៗ។
ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមជូនភ្ញៀវនូវមុខម្ហូបប្រពៃណីរបស់វៀតណាម នៅក្នុងការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ ២០២០ ។ រូបថត៖ Nhan dan
ចាប់តាំងពីលើកដំបូង ក្រុមចុងភៅចល័តនៃកងទ័ពប្រជាជនវៀតណាមអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Army Games ឆ្នាំ ២០១៨ ភ្ញៀវទេសចរតែងតែយកចិត្តទុកដាក់និងមកទស្សនាស្តង់របស់ក្រុមកងទ័ពប្រជាជនវៀតណាម ដើម្បីពិសារម្ហូបអាហារវៀតណាមដែលមានរសជាតិឈ្ងុយឆ្ងាញ់។
ជារៀងរាល់ឆ្នាំ ស្តង់ដាក់តាំងផលិតផលរបស់ក្រុមកងទ័ពប្រជាជនវៀតណាមតែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ភ្ញៀវទេសចរមិនត្រឹមតែ“ មើលឃើញ្ដោយផ្ទាល់ភ្នែក”“ មេចុងភៅ វៀតណាម” នៃកងទ័ពប្រជាជនវៀតណាម កែច្នៃម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងរីករាយពិសារមុខម្ហូបជាច្រើនដែលពោរពេញទៅដោយរសជាតិវៀតណាម។
ជារៀងរាល់ថ្ងៃ ស្តង់ដាក់តាំងផលិតផលរបស់ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមតែងតែមានភ្ញៀវយ៉ាងច្រើនកុះករនៅក្នុងនិងក្រៅ។ ក្រៅពីសមាជិកនៃគណៈកម្មាការរៀបចំការប្រកួតនេះ ស្តង់ក៏ស្វាគមន៍“ភ្ញៀវ” មកពីប្រទេសដទៃទៀតដែលចូលរួមក្នុងប្រកួតចុងភៅចល័ត កម្លាំងបំរើសេវាកម្មនៅទីលានហ្វឹកហាត់ Alabino ឬភ្ញៀវទេសចររុស្ស៊ី។
ជាពិសេសក្នុងពិធីបើកការប្រកួតកីឡាយោធា Army Games ឆ្នាំ ២០២០ ប្រជាជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសរុស្ស៊ីក៏បានមកទស្សនាស្តង់របស់ក្រុមកងទ័ពវៀតណាម។ ស្តង់នៃចុងភៅនៃក្រុមកងទ័ពប្រជាជនវៀតណាមក៏ជាការផ្តោតអារម្មណ៍របស់សារព័ត៌មានបរទេសផងដែរ។
ក្នុងការប្រកួត Army Games នៅឆ្នាំនេះក្រុមចុងភៅវៀតណាមបានផ្លាស់ប្តូរ "យុទ្ធសាស្ត្រ" នៅពេល "អញ្ជើញភ្ញៀវពិសារ" ណែមចៀននិងនំធ្វើពីអង្ករដែលជាមុខម្ហូបប្រពៃណីទាំងពីរ និងអញ្ជើញ " ភ្ញៀវជាន់ខ្ពស់នៃក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។
មនោសញ្ចេតនាពីភ្ញៀវទេសចរសំរាប់ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមធ្វើឱ្យយើងសប្បាយរីករាយនិងមានមោទនភាពខខ្លាំងណាស់។ នោះគឺជាការជំរុញនិងលើកទឹកចិត្តឱ្យយើងរៀបចំម្ហូបឆ្ងាញ់ ៗ បន្ថែមទៀតសំរាប់ពិធីបិទការប្រកួតកីឡាយោធាអន្តរជាតិ ឆ្នាំ ២០២០” លោកវរៈសេនីយ៍ឯក Pham Van Khao បានមានប្រសាសន៍./.(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន