Trending now

ក្រសួងសុខាភិបាលវៀតណាមផ្សាយចេញនូវ វីដេអូឃ្លីប (MV) «ភាពជឿជាក់របស់វៀតណាម» ដើម្បីគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយឃោសនាអំពី «ជំនឿទុកចិត្តលើជ័យជំនះ»

15:19 | 25/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - បទចម្រៀងក្រោមចំណោងជើងថា « «ភាពជឿជាក់របស់វៀតណាម» ត្រូវបានផ្សាយចេញដោយមានបំណងបញ្ជូនសារនៃចំណងសាមគ្គីភាពនិងអំពាវនាវឱ្យប្រជាជនបង្កើតទម្លាប់សមរម្យ ដើម្បីរួមរស់ជាមួយគ្នាប្រកបដោយសុវត្ថិភាពក្នុងស្ថានភាពធម្មតាថ្មីមួយ ដើម្បីសំរេចគោលដៅពីរទន្ទឹមគ្នាប្រកបដោយប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និង ស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។

ក្រសួងសុខាភិបាលវៀតណាមផ្សាយចេញនូវ វីដេអូឃ្លីប (MV) «ភាពជឿជាក់របស់វៀតណាម»

នេះគឺជាបទចម្រៀងនៃយុទ្ធនាការទំនាក់ទំនងសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-១៩ ដែលមានប្រធានបទ«ជំនឿទុកចិត្តលើជ័យជំនះ» ដែលក្រសួងសុខា ភិបាលវៀផតណាមសហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ( UNDP) និងវិទ្យាស្ថានសុខភាពវិជ្ជាជីវៈនិងបរិស្ថានប្រតិបត្តិ។ MV ភាពជឿជាក់របស់វៀតណាម» ត្រូវបាននិពន្ធដោយតន្រ្តីករ Pham Minh Thanh និងសំដែងដោយ អ្នកចម្រៀង Ha Le ដោយមានបំណងផ្សាយសារថា “កុំទុកអោយនរណាម្នាក់នៅសេសសល់ពីខាងក្រោយ” “ សុភមង្គលត្រូវបានផ្តល់ឱ្យគេ ” ហើយ MV នេះក៏បានបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។

ក្រសួងសុខាភិបាលវៀតណាមផ្សាយចេញនូវ វីដេអូឃ្លីប (MV) «ភាពជឿជាក់របស់វៀតណាម»

ទន្ទឹមនឹងនេះ MV ក៏បង្ហាញពីរូបភាពរបស់មនុស្សសាមញ្ញមនុស្សងាយរងគ្រោះនៅក្នុងសង្គម និងរងផលប៉ះពាល់នៅពេលមានជំងឺរាតត្បាតផ្ទុះឡើងផងដែរ។ ហេតុដូច្នេះចាំបាច់ត្រូវយកចិត្តទុកដាក់ចែករំលែកនិងជួយសហគមន៍ជាមួយមនុស្សតូចតែមានថាមពលស្វាហាប់និងសុទិដ្ឋិនិយមបំផុត។ ប្រជាជនគ្រប់ស្រទាប់ទាំងអស់នឹងរួបរួមគ្នានិងប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះពីព្រោះប្រទេសវៀតណាមនឹងមិនទុកនរណាម្នាក់ឱ្យនៅពីក្រោយឡើយ”៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: /lsvn.vn/)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខ្លឹមសារ​ស្នូល និង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​លេខ 80-NQ/TW របស់​ការិយាល័យ​នយោបាយ ស្តីពី​ការអភិវឌ្ឍ​វប្បធម៌​វៀតណាម
បទដ្ឋានបែងចែកដែលបានស្នើឡើងសម្រាប់ថវិកាចំណាយចរន្តនៃថវិការដ្ឋសម្រាប់ក្រសួង និងស្ថាប័នកណ្តាល
ការដោះស្រាយឧបសគ្គ និងចំណុចខ្វះខាតក្នុងការអនុវត្តជាក់ស្តែងនៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
ការចេញផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត
គណៈកម្មការអឺរ៉ុប (EC) នឹងធ្វើការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា លើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)