យុគសម័យ - មានចម្ងាយ ១៣ គីឡូម៉ែត្រ តាមទិសពាយ័ព្យគឺភូមិ Giang Ta Chai ឃុំ Ta Van ស្រុក Sa Pa មានគ្រួសារចំនួន ២០០ គ្រួសារដែលភាគច្រើនជាជនជាតិ Hmong ជនជាតិ Dao ក្រុមហម និងជាតិជាតិ Day កំពុងរស់នៅ។
មានចម្ងាយ ១៣ គីឡូម៉ែត្រ តាមទិសពាយ័ព្យគឺភូមិ Giang Ta Chai ឃុំ Ta Van ស្រុក Sa Pa មានគ្រួសារចំនួន ២០០ គ្រួសារ ។
ដូចប្រជាជនរស់នៅតំបន់ភ្នំដទៃទៀតដែរ ប្រជាជនរស់នៅដោយការដាំដុះ និងចិញ្ចឹមសត្វ។ លើសពីនេះ ប្រជាជននៅទីនេះក៏អភិវឌ្ឍសិប្បកម្មប្រពៃណីដែលជាដេរប៉ាក់។
កាលពី ២ ឆ្នាំមុន នៅពេលដែលភូមិនេះមិនទាន់មានកន្លែងស្នាក់នៅទេ ប្រជាជនរស់នៅដោយកសិកម្មដែលអាស្រ័យលើអាកាសធាតុ និងលក់សំពត់ចរបាច់ទៅឱ្យភ្ញៀវទេសចរនៅ Sa Pa។
ឥឡូវនេះ ប្រជាជននៅក្នុងភូមិនៅតែធ្វើកសិកម្ម ប៉ុន្តែមានការងារបន្ថែមជាមគ្គុទេសក៏ទេសចរណ៍ ឬជាអ្នកបំរើនៅតាម homestay នានាក្នុងភូមិ និងតំបន់ជុំវិញ។ ការងារនោះជួយប្រជាជននៅទីនេះមានប្រាក់ចំណូលពី ៧-១៥ លានដុងក្នុងមួយខែ ដោយអាស្រ័យលើការងាររបស់ពួកគេ។
ហើយតាំងពីថ្ងៃមាន homestay កសិករផលរបស់បងប្អូនកសិករត្រូវបានផ្គត់ផ្គង់ ដើម្បីបំរើភ្ញៀវទេសចរ។ បន្លែ ផ្លែឈើ ជ្រូក និងមាន់ត្រូវបានគេទិញ ហើយមិនចាំបាច់ព្រួយបារម្ភអំពីការយកកសិផលទាំងនោះទៅផ្សារដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រទេ ...
កសិកម្មក្នុងភូមិក៏កំពុងមានការអភិវឌ្ឍកាន់តែខ្លាំងជាងដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយចីរភាព។
សួនបន្លែស្អាតត្រូវបានដាំដុះដោយបច្ចេកទេសត្រឹមត្រូវ…
... ក្លាយជាប្រភពអាហារសម្រាប់ homestay។
មានការងារធ្វើនៅនឹងកន្លែង ផលិតផលរបស់ប្រជាជននៅទីនេះក៏ត្រូវបានលក់ផងដែរ ដែលធ្វើឱ្យជីវិតរបស់ប្រជាជននៅទីនេះផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
ជាពិសេសដោយមានប្រភពជំនួយ ប្រជាជនមានទឹកស្អាតប្រើប្រាស់។
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: រូបថត៖ Infonet)
មតិពីមិត្តអ្នកអាន