Trending now

រដ្ឋធានី Ha Noi នឹងរៀបចំព្រឹត្តិការណ៍ប្រណាំង F1 នៅចុងខែវិច្ឆិកាឆ្នាំ ២០២០

11:36 | 07/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកប្រធានទីក្រុង Ha Noi Nguyen Duc Chung បាន និយាយថា ទីក្រុងកំពុងពិនិត្យ ពិចារណា និងចរចាជាមួយអង្គការរក្សាសិទ្ធិ ដើម្បីបន្តរៀបចំការប្រណាំង F1 នៅចុងខែវិច្ឆិកាឆ្នាំ ២០២០ ។

នារសៀលថ្ងៃទី ៦ ខែកក្កដា​ ថ្លែងនិង​បញ្ជាក់​នូវខ្លឹមសារមួយ​ចំនួនទាក់ទងនឹងដំណោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច ​បន្ទាប់ពីគ្រប់គ្រងបានការរីករាលដាលនៃ Covid-19 លោកប្រធានទីក្រុង Ha Noi Nguyen Duc Chung បានមាន​ប្រសាសន៍ថា ដំណោះស្រាយមួយ​គឺផ្តោតលើ​កម្មវិធីជំរុញការលក់ដូរនិងប្រើប្រាស់ក្នុងស្រុក។ ទីក្រុង​បាន​ចាត់​ឱ្យមន្ទីរវប្បធម៌និងកីឡា​បង្កើតផែនការ​រៀបចំព្រឹត្តិការណ៍​វប្បធម៌ ដើម្បីអបអរសាទរ​ពិធី Thang Long គម្រប់ ១០០ ឆ្នាំ ទិវារំដោះរដ្ឋធានី មហាសន្និបាតលើកទី ១៧ នៃគណៈកម្មាធិការ​បក្ស​ទីក្រុង​ និងមហាសន្និបាតបក្ស​ទូទាំងប្រទេសលើកទី ១៣ ...

ទីក្រុង​​ Ha Noi គ្រោង​នឹងរៀបចំការប្រណាំង F1 ឡើងវិញ​នៅខែវិច្ឆិកាឆ្នាំ ២០២០។ (រូបថត៖ VOV)

យោងតាមលោកប្រធានទីក្រុង Nguyen Duc Chung កំពុងពិនិត្យពិចារណានិងចរចាជាមួយអង្គការរក្សាសិទ្ធិ ដើម្បីបន្តរៀបចំការប្រណាំង Formula 1 (F1) នៅចុងខែវិច្ឆិកាឆ្នាំ ២០២០ ហើយបន្តរៀបចំគម្រោង SEA-Games លើកទី ៣១ និង Paragames លើកទី១១។

លោកប្រធានទីក្រុង Nguyen Duc Chung បានមានប្រសាស​ន៍​ថា​ ការប្រណាំង F1 នៅទីក្រុង Ha Noi ​គួរតែ​ប្រព្រឹត្តទៅ ​នៅ​ខែ​មេសាឆ្នាំ ២០២០ ។ ប៉ន្តែ​ដោយសារផលប៉ះពាល់​នៃ​ការរីករាលដា​ល​នៃ COVID-19 ​ព្រឹត្តិការណ៍នេះ​មិនអាច​ទៅរួចទេ។ ទីក្រុង​ Ha Noi កំពុងពិចារណានូវការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង F1 នេះ​នៅពេលមានលក្ខខណ្ឌដ៏​គ្រប់គ្រាន់​​ ដើម្បីធានាសុវត្ថិភាព​នៃជំងឺ ​ការប្រកួតប្រណាំងនេះ​នឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២០ ។

មុននេះនៅទីក្រុង Ha Noi និងគណៈកម្មាធិការរៀបចំ F1 បានសំរេចផ្អាកព្រឹត្តិការណ៍ F1 នៅទីក្រុង Ha Noi ចាប់ពីពាក់កណ្តាល ខែមីនាឆ្នាំ ២០២០ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR