Trending now

ទិវាបរិស្ថានពិភពលោក ២០២០៖ សកម្មភាពដើម្បីធម្មជាតិ

14:04 | 05/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅឆ្នាំ ២០២០ នេះ អង្គការសហប្រជាជាតិបានជ្រើសរើសប្រធានបទសម្រាប់ទិវាបរិស្ថានពិភពលោកកាលពីថ្ងៃទី ៥ - ៦ គឺជា “សកម្មភាពដើម្បីធម្មជាតិ”។

ទិវាបរិស្ថានពិភពលោក ២០២០៖ សកម្មភាពដើម្បីធម្មជាតិ

នៅឆ្នាំនេះ ទិវាបរិស្ថានពិភពលោក ទិវាសមុទ្រពិភពលោកបានកើតឡើងនៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាតសកល COVID-19។ ហេតុដូច្នេះ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានផ្តោតលើការផ្សព្វផ្សាយតាមអនឡាញនិងការផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំ។

តាមនោះ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានបង្កើតកម្មវិធី បំផុសចលនាជាក់ស្តែងប្រកបដោយអត្ថន័យ លើកទឹកចិត្តនិងផ្សព្វផ្សាយដល់សហគមន៍ដូចជា៖ កិច្ចពិភាក្សាលើប្រធានបទទិវាបរិស្ថានពិភពលោកនិង មហាសមុទ្រពិភពលោកនឹងចាក់ផ្សាយតាមស្ថានីយទូរទស្សន៍វៀតណាម។ កម្មវិធីសម្របសម្រួលរវាងមជ្ឈិមសម្ព័ន្ធយុវជនកម្មិយនិស្តហូជីមិញ និងក្រសួងធនធានធម្មជាតិនិងបរិស្ថានជាមួយខេត្ត - ក្រុងបានរៀបចំកម្មវិធីផ្តួចផ្តើមគំនិត “គំរូនៃការិយាល័យបៃតងស្និទ្ធស្នាលជាមួយបរិស្ថាន”

ជាពិសេសក្នុងឱកាសនេះ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue និងអង្គភាពពាក់ព័ន្ធដើម្បីប្រកាសអំពីតំបន់អភិរក្ស Tam Giang – Cau Hai នៅខេត្ត Thua Thien Hue៕

សកម្មភាពដើម្បីធម្មជាតិ

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: plo.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR