យុគសម័យ - ថ្ងៃទី ៩ ឧសភាគឺជាថ្ងៃដ៏ពិសិដ្ឋបំផុតមួយសម្រាប់ ប្រជាជន រុស្ស៊ីក៏ដូចជារដ្ឋសមាជិកទាំងអស់នៃអតីតសហភាពសូវៀតដោយសារមានការ ចូលរួមក្នុងសង្គ្រាមដ៏ឃោឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក មាន តំណាងគ្រប់ជាតិសាសន៍ ហើយទាំងអស់ក៏បានលះបង់ជីវិតដើម្បីជ័យជំនះ ដ៏មហិមានេះផងដែរ។
រូបថតឯកសារអំពីទិវាជ័យជំនះ ថ្ងៃ៩ ខែឧសភា (ប្រភព៖ vnanet)
នាថ្ងៃទី ៩ ឧសភា ពិភពលោកបានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះលើហ្វាស៊ីស។ ពេលវេលាជាប្រវត្តិសាស្ត្រម៉ោង ០០៖០០ និង ៤៣ នាទី នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៤៥ (ម៉ោងនៅទីក្រុងម៉ូស្គូ) នៅពេលដែលតំណាងណាស៊ីអាល្លឺម៉ង់បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចុះ ចាញ់ដោយគ្មានលក្ខខ័ណ្ឌជាមួយសហភាព សូវៀត និងប្រទេសសម្ព័ន្ធមិត្ត នានាក៏បានកត់ត្រាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជានិច្ច ហើយថ្ងៃនោះ បាន ក្លាយទៅជាទិវាជ័យជំនះរួមរបស់ប្រជាជាតិដែលស្រឡាញ់សន្តិភាពនៅ លើពិភពលោក និងជាទិវាផ្ដួលរលំលទ្ធិហ្វាស៊ីសនិយម រួមទាំងបិទបញ្ចប់ សង្គ្រាមលោកលើកទី ២ផងដែរ។
យោងតាមឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមលោក Konstantin Vasilevych Vnukov បានឲ្យដឹងថា ជ័យជំនះលើហ្វាស៊ីស កាលពី ៧៥ ឆ្នាំមុនគឺជាជ័យជំនះរួមរបស់មនុស្សជាតិជឿនលឿនទាំងអស់។ យោងតាមមេរៀនសង្គ្រាមនេះ ប្រទេសនីមួយៗចាំបាច់ត្រូវទទួលខុសត្រូវក្នុងការពង្រឹងច្បាប់អន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ លុបបំបាត់បទបញ្ជាផ្តាច់ការ ហើយកសាងប្រព័ន្ធសន្តិសុខរួមគឺជាកិច្ចការពារសន្តិភាព។
ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាមលោក Konstantin Vasilevych Vnukov (រូបថត៖ VN+)
ទន្ទឹមនឹងនេះ នាថ្ងៃទី ៨ ខែឧសភា ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានដាក់កម្រងផ្កានៅមណ្ឌលគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបហ្វាស៊ីស អាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំង។ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានចាត់ទុកថា ពិភពលោកចាំបាច់ត្រូវដកបទពិសោធន៍ពីអតីតកាល ហើយសហប្រតិបត្តិការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនាបច្ចុប្បន្ននេះផងដែរ។
គួរជម្រាបថាដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ នាថ្ងៃទី ៩ ខែឧសភា រុស្ស៊ីបានប្រារព្វ សកម្មភាពរំលឹកខួបលើកទី៧៤នៃទិវាជ័យជំនះលើហ្វាស៊ីស នៅទូទាំងប្រទេស ក្រោមរូបភាពជាច្រើន។ ក្នុងឱកាសនេះដែរប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin បាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងដាក់កម្រងផ្កា នៅស្តូប«អណ្តាតភ្លើងដ៏អស់កល្ប» ដើម្បីរំលឹកដល់ វិញ្ញាណក្ខន្ធយុទ្ធជនអមតៈនៅក្បែរជញ្ចាំងវិមានក្រឹមឡាំង ហើយលោកក៏ អញ្ជើញថ្លែងសុន្ទរកថា ទៅកាន់ប្រជាជនក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។ មេដឹកនាំរុស្ស៊ីបានអះអាងថា រុស្ស៊ីជានិច្ចកាលចងចាំអនុស្សាវរីយ៍អំពីរាល់ការចូលរួមចំណែករបស់កងទ័ពនៃបណ្ដាប្រទេសសម្ព័ន្ធមិត្ត ក្នុងជ័យជំនះនេះ៕
(សរុបដោយ ហេង វុធ្ធ)
មតិពីមិត្តអ្នកអាន