Trending now

វៀតណាមណែនាំអំពីបណ្តុំស្នាដៃរូបថតពិសេសៗជាច្រើនស្តីអំពីវិធានបទ «តស៊ូប្រយុទ្ធប្រឆាំងអាមេរិកកក្នុងគ្រាសង្គ្រាម»

08:36 | 19/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សារមន្ទីរវិចិត្រសិល្បៈវៀតណាម បានណែនាំដល់សាធារណជននូវបណ្តុំស្នាដៃពិសេសៗជាច្រើនអំពីប្រធានបទនៃការតស៊ូប្រយុទ្ធប្រឆាំងអាមេរិកនៅលើគេហទំព័រ៖ vnfam.vn និង Fanpage របស់សារមន្ទីរ។

ស្នាដៃ « អ្នកម្តាយតស៊ូប្រយុទ្ធ»

ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០) សារមន្ទីរវិចិត្រសិល្បៈវៀតណាម បានណែនាំដល់សាធារណជននូវបណ្តុំស្នាដៃពិសេសៗជាច្រើនអំពីប្រធានបទនៃការតស៊ូប្រយុទ្ធប្រឆាំងអាមេរិកនៅលើគេហទំព័រ៖ vnfam.vn និង Fanpage របស់សារមន្ទីរ។

សេនាជននារី Ngu Thuy (ឆ្នាំ១៩៧៤)

ស្នាដៃវិចិត្រសិល្បៈទាំងនេះត្រូវបានសារមន្ទីរបង្ហាញក្នុងឱកាសនេះ មានការប្រើប្រាស់លើសម្ភារៈជាច្រើនបែប ដោយបង្ហាញរូបភាពប្រពន្ធ អ្នកម្តាយភាគខាងត្បូងវៀតណាមលាដៃជាមួយប្តី និងកូនៗរបស់គេដើម្បីចូលជួរកងទ័ពទៅខាងជើងវៀតណាម ឬរូបភាពអ្នកម្ដាយចិញ្ចឹមកងទ័ពក្នុងគ្រាសង្គ្រាម និងគេបានប្រៀបធៀបជាសមរភូមិជួរក្រោយសម្រាប់កម្មាភិបាល យុទ្ធជនក្នុងការតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខក្នុងគ្រាសង្គ្រាម ឬក៏រូបភាពយុវតីដ៏ស្វាហាប់ចូលរួមក្នុងជួរកងទ័ពដោយត្រៀមខ្លួនហ៊ានដឹកជញ្ជូនសព្វាវុធនិងកាន់កាំភ្លើងដ៏រឹងមាំដើម្បីការពារមាតុភូមិជាដើមផងដែរ។ ជាពិសេសមានស្នាដៃជាច្រើនដែលបង្ហាញពីរយៈពេលដែលកងទ័ពបានឈានចូលតាមច្រកទ្វារទៅកាន់រំដោះទីក្រុងសៃហ្គនផងដែរ៕

ស្នាដៃ «ពន្លឺព្រះអាទិត្យខែឧសភាឆ្នាំ១៩៧៥»

ស្នាដៃ « ពន្លឺព្រះអាទិត្យនិទាឃរដូវ»

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: sggp.org.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ