Trending now

មនុស្សស្លាប់កើនដល់ ៧០នាក់ និងរបួសជាង ៤,០០០នាក់ ក្នុងករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់លីបង់

14:00 | 05/08/2020

ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់ ៧០នាក់ហើយ និងជាង ៤,០០០នាក់ទៀតរងរបួស បន្ទាប់ពីករណីផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

មនុស្សស្លាប់កើនដល់ ៧០នាក់ និងរបួសជាង ៤,០០០នាក់ ក្នុងករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់លីបង់

វីដេអូដែលត្រូវបានថត ពីគ្រប់ជ្រុងជ្រោយ បានបង្ហាញអំពីផ្សែងដ៏ខ្មៅ ហុយកញ្ជ្រោលឡើងមេឃគួរឲ្យព្រឺព្រួច អមដោយសំឡេងផ្ទុះដ៏កក្រើកជាបន្តបន្ទាប់ នៅតំបន់កំពង់ផែនៃរដ្ឋធានីរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ។ មន្ត្រីមានសមត្ថកិច្ចរបស់លីបង់បានអះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុក សារធាតុដែលអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល ០៦ឆ្នាំមកហើយ។

ជុំវិញហេតុការណ៍ខាងលើនេះ ប្រធានាធិបតីលីបង់លោក មីឈែល អាអូន (Michel Aoun) បានបង្ហោះសារនៅលើគណនី Twitter របស់លោកថា «វាជារឿងមិនអាចទទួលយកបាននោះទេ ដែលសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ត្រូវបានទុកដាក់នៅទីនោះ ដោយគ្មានការរក្សាសុវត្ថិភាព»

មនុស្សស្លាប់កើនដល់ ៧០នាក់ និងរបួសជាង ៤,០០០នាក់ ក្នុងករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់លីបង់

ទោះជាបែបនេះក្តី ក្រុមស៊ើបអង្កេតលីបង់ នៅតែបន្តការតាមដាន និងប្តេជ្ញាយកជនបង្ករឿងនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរជាទីបំផុត។ ប្រធានាធិបតីលីបង់ក៏បានប្រកាសបញ្ចេញ កញ្ចប់ថវិកា ៦៦លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាក្នុងគ្រាមានអាសន្ននេះផងដែរ ជាពិសេសគឺការព្យាបាលអ្នករងរបួសរាប់ពាន់នាក់៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន