Trending now

Google Doodle ផ្តល់កិត្តិយសដល់នំប៉័ង (Banh Mi) វៀតណាម

16:19 | 24/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅថ្ងៃទី ២៤ ខែមីនា នៅលើចំណុចប្រទាក់នៃគេហទំព័រ Google នៅក្នុងប្រទេសជាង ១០ រួមមានវៀតណាម អាមេរិក កាណាដា ជប៉ុន អូស្ត្រាលី នូវែលសេឡង់ អូទ្រីស ស្វ៊ីស សិង្ហបុរី បារាំង ... បានលេចចេញរូបភាពតុក្កតាផ្ទាល់ដើម្បីផ្តល់កិត្តិយសដល់នំប៉័ងវៀតណាម។

Google Doodle ផ្តល់កិត្តិយសដល់នំប៉័ង (Banh Mi) វៀតណាម។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Google បានរចនា Doodle ដើម្បីផ្តល់កិត្តិយសដល់នំប៉័ង (Banh Mi) វៀតណាម។

ព្រឹត្តិការណ៍នេះគឺដើម្បីខួបអនុស្សាវរីយ៍ ៩ ឆ្នាំពាក្ស “Banh mi” ត្រូវបានបន្ថែមទៅវចនានុក្រមអង់គ្លេស Oxford (២៤ មីនា ២០១១) - វចនានុក្រមអង់គ្លេសដំបូងគេនៅលើពិភពលោក។ Oxford English Dictionary បន្ទាប់មកបានបន្ថែមពាក្យថា "Banh mi" ទៅក្នុងវចនានុក្រមនិងពន្យល់ថានេះជាមុខម្ហូបដ៏ល្បីរបស់ប្រជាជនវៀតណាម ដែលផ្សំពីនំប៉័ងបន្ថែមនូវការបំពេញយ៉ាងសម្បូរបែបរួមមាន pâté សាច់ បន្លែ ទឹកជ្រលក់ ទឹកម្ទេស ...

យោងទៅតាម Google នំប៉័ងវៀតណាមតំណាងឱ្យការលាយបញ្ចូលគ្នាដ៏ប្រណិតនៃម្ហូបវៀតណាម។

ឯកសារជាច្រើនអះអាងថានំប៉័ងវៀតណាមបានបង្ហាញលើកដំបូងនៅតាមដងផ្លូវតូចនៅចុងទសវត្សឆ្នាំ ១៩៥០ នៅ Saigon សម័យបុរាណ - ត្រូវបានបំផុសគំនិតដោយនំប៉័ង baguette របស់បារាំង។ ប៉ុន្តែការបន្ថែមគ្រឿងផ្សំនិងគ្រឿងទេសធម្មតារបស់វៀតណាមបានបង្កើតនំប៉័ងពិសេសមួយដ៏ឈ្ងុយឆ្ងាញ់នៃ“ ប្រទេសរាងអក្សរ S” ដែលល្បីល្បាញក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ។

នំប៉័ងវៀតណាមត្រូវបានទទួលស្គាល់ជាច្រើនដងដោយអ្នកជំនាញធ្វើម្ហូបនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ កាសែត The Guardian របស់អង់គ្លេសបានដាក់ចំណាត់ថ្នាក់នំប៉័ងវៀតណាមនៅលេខ ២ ក្នុងបញ្ជី “អាហារតាមផ្លូវដ៏ឈ្ងុយឆ្ងាញ់និងទាក់ទាញបំផុតទាំង ១០ នៅលើពិភពលោក” កាសែតនេះបានសរសេរថា៖ “មានអាថ៌កំបាំងមួយដែលមនុស្សតិចតួចបំផុតដឹងថានំសាំងវិចឆ្ងាញ់បំផុតនៅលើពិភពលោកមិនមែននៅទីក្រុងរ៉ូម (អ៊ីតាលី) កូប៉ិនហាក (ដាណឺម៉ាក) ឬទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទេ ប៉ុន្តែនៅតាមដងផ្លូវនៃប្រទេសវៀតណាម"។

លោក David Farley ជាអ្នកនិពន្ធអំពីទេសចរនិងចំណីអាហាររបស់ BBC បានសរសើរនំប៉័ងថាជា "នំសាំងវិចល្អបំផុតនៅលើពិភពលោក"។ លោកចុងភៅ Anthony Bourdain ដែលជាអ្នកជំនាញខាងធ្វើម្ហូបដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ក៏បានកោតសរសើរនំប៉័ង នៅក្នុងកម្មវិធីទូរទស្សន៍ No Reservation របស់គាត់នៅលើទូរទស្សន៍ CNN។

លើសពីនេះទៀត ទស្សនាវដ្តី National Geographic បានផ្តល់កិត្តិយសនំប៉័ងវៀតណាមថាជាអាហារតាមផ្លូវដ៏ឆ្ញាញ់បំផុតមួយក្នុងចំណោមអាហារទាំង ១១ នៅលើពិភពលោក និងបានជាប់ចំណាត់ថ្នាក់កំពូលនៃបញ្ជីចំណីអាហារតាមដងផ្លូវចំនួន ១២ ក្នុងឆ្នាំ ២០១៣ ដោយទស្សនាវដ្តីទេសចរណ៍អាមេរិក Conde 'Nast Traveler ក្នុងឆ្នាំ ២០១៣; បានបញ្ចូល Top អាហារតាមផ្លូវឆ្ងាញ់បំផុតទាំង ២០ នៅលើពិភពលោកនៃទស្សនាវដ្តី Huffington Post ក្នុងឆ្នាំ ២០១៤; បញ្ចូល Top អាហារតាមផ្លូវឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោក របស់ គេហទំព័រទេសចរណ៍ Traveller នៅឆ្នាំ ២០១៧។ CNN នៅឆ្នាំ ២០១៨ ក៏បានហៅនំប៉័ងនៅ Hoi An ថា៖ "ស្តេចនៃនំសាំងវិចនៅលើពិភពលោក"៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងរូបភាពភាសាវៀតណាមជាភាសារួសរាយរាក់ទាក់
រដ្ឋាភិបាលអមដំណើរ បង្កើត និងចាក់គ្រឹះដ៏រឹងមាំសម្រាប់ប្រទេសឈានចូលយុគសម័យថ្មី
ខេត្ត An Giang ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា
ក្រសួងសំណង់៖ ការបញ្ចេញទុនវិនិយោគសាធារណៈសម្រេចបានជាង ៥៤% នៃផែនការប្រចាំឆ្នាំ
ប្រជាជនវៀតណាមជាច្រើនបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមមនុស្សធម៌របស់ Viettel Campuchia