Trending now

ក្រុមហ៊ុន Google បានដាក់រូបតំណាងបណ្តោះអាសន្ន (Doodle) នៅលើទំព័រដើមគឺជារូបភាពដ៏រស់រវើក ស្តីពីទេសភាពដ៏ស្រស់បំព្រងនៃបេតិកភណ្ឌធម្មជាតិល្បីបំផុតនៅប្រទេសវៀត

10:05 | 19/12/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសខួបលើកទី ២៩ ដែលអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ឈូងសមុទ្រ Ha Long របស់វៀតណាម ជាបេតិកភណ្ឌធម្មជាតិពិភពលោក កាលពីថ្ងៃទី ១៧ ខែធ្នូ ក្រុមហ៊ុន Google បានដាក់រូបតំណាងបណ្តោះអាសន្ន (Doodle) នៅលើទំព័រដើមគឺជារូបភាពដ៏រស់រវើក ស្តីពីទេសភាពដ៏ស្រស់បំព្រងនៃបេតិកភណ្ឌធម្មជាតិល្បីបំផុតនៅប្រទេសវៀតណាម។

Google លើកតម្កើងដល់លោកស្រី Suong Nguyet Anh - និពន្ធនាយកស្ត្រីដំបូងនៃសារព័ត៌មានវៀតណាម Google លើកតម្កើងដល់លោកស្រី Suong Nguyet Anh - និពន្ធនាយកស្ត្រីដំបូងនៃសារព័ត៌មានវៀតណាម
Google គាំទ្រវៀតណាមដើម្បីបង្កើតសន្ទុះសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មឯកជនមួយដែលមានតម្លៃជាង ១ ពាន់លានដុល្លារ ( unicorn startup)ផ្នែកបច្ចេកវិទ្យា Google គាំទ្រវៀតណាមដើម្បីបង្កើតសន្ទុះសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មឯកជនមួយដែលមានតម្លៃជាង ១ ពាន់លានដុល្លារ ( unicorn startup)ផ្នែកបច្ចេកវិទ្យា
Google Doodles បង្ហាញនូវជ្រុងមួយនៃឈូងសមុទ្រ Ha Long ដោយមានកប៉ាល់ឆ្លងកាត់ និងហ្វូងសត្វស្លាបហោះហើរលើផ្ទៃមេឃ។
Google Doodles បង្ហាញនូវជ្រុងមួយនៃឈូងសមុទ្រ Ha Long ដោយមានកប៉ាល់ឆ្លងកាត់ និងហ្វូងសត្វស្លាបហោះហើរលើផ្ទៃមេឃ។

នៅក្នុងអត្ថបទស្តីអំពីឈូងសមុទ្រ Ha Long ដែលភ្ជាប់ជាមួយ រូបតំណាង Google បានដកស្រង់ខ្លឹមសារនៃរឿងព្រេងនិទានអំពីការកកើតឈូងសមុទ្រដែលផ្សារភ្ជាប់ជាមួយពាក្យ "Ha Long" ជាកន្លែងដែលសត្វនាគបានចុះមកភពផែនដី បង្កើតជ្រលងភ្នំលិចទឹកដ៏ធំសម្បើម ជាមួយនឹងភ្នំថ្មកំបោរលេចឡើងនៅកណ្តាលផ្ទៃទឹក។ នៅទីនេះ រួមបញ្ចូលទាំងកោះថ្មធំនិងតូចជិត ២.០០០ ហើយជាជម្រករបស់សត្វរាប់រយប្រភេទផ្សេងៗគ្នា។

ទេសភាពនៃឈូងសមុទ្រ Ha Long មានភាពទាក់ទាញនៅក្នុងអត្ថបទនេះ ហើយត្រូវបានចាត់ទុកជា "រតនសម្បត្តិជាតិមួយរបស់វៀតណាម"។ អត្ថបទបានរៀបរាប់ពីបទពិសោធន៍មិនគួររំលងនៅពេលទៅទស្សនាកម្សាន្តឈូងសមុទ្រ Ha Long ដូចជា៖ ទស្សនារូងភ្នំ Sung Sot, ការមុជទឹក ចែវទូក Kayak។ អត្ថបទបានបញ្ជាក់ថា ឈូងសមុទ្រ Ha Long គឺជាអច្ឆរិយវត្ថុដែលមិនអាចកាត់ថ្លៃបាន ដែលជួយឱ្យអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់អំពីចលនារបស់ស្រទាប់ភូគព្ភសាស្ត្រ និងប្រវត្តិនៃការប្រែប្រួលអាកាសធាតុនៅលើផែនដី៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ