Trending now

ក្តីសុបិន្តបានក្លាយទៅជាការពិត!

22:47 | 10/12/2019 (សរុប ដោយ ស្រីព្រេជ)

យុគសម័យ - បញ្ចប់ដំណើរការនៃការប្រកួត ជាមួយនឹងជ័យជម្នះដ៏អច្ចារ្យ នៅចំពោះមុខគូប្រជែងគឺក្រុមបាល់ទាត់ជម្រើសជាតិ U22 ឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រនោះ ក្រុម បាល់ទាត់ជម្រើសជាតិ U22 វៀតណាមបានប្រែក្លាយសុបិន្តមាសស៊ីហ្គេមនៃបាល់ទាត់វៀតណាមទៅជាការពិត ដូចការរំពឹងទុករបស់ដួងចិត្តអ្នកគាំទ្ររាប់លានលាននាក់។

កីឡាករវៀតណាមរីករាយជាមួយជ័យជម្នះ (រូបថតៈ TTXVN)

ម្ចាស់ជើងឯកវៀតណាម! ម្ចាស់ជើងឯកវៀតណាម! ម្ចាស់ជើងឯកវៀតណាម! បន្ទាប់ពី ៦ ប្រកួតចុងក្រោយមក ទីបំផុតវៀតណាមទទួលបានមេដាយមាសស៊ីហ្គេមដ៏មានតម្លៃ។ គ្រូបង្វឹក Park Hang-seo និងកូនក្រុមរបស់លោក បានបើកទំព័រថ្មីនៃប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។

ម្ចាស់ជើងឯងស៊ីហ្គេមបានទៅក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម (រូបថតៈ TTXVN)

មោទនៈភាពវៀតណាម (រូបថតៈ TTXVN)

ក្រោយពីដណ្តើមបានជើងឯកពានរង្វាន់ AFF Cup កាលពីឆ្នាំមុនមក ឥលូវនេះ បាល់ទាត់វៀតណាមនៅតែបន្តដណ្តើមតំណែងលេខ ១ នៅអាស៊ីអាគ្នេយ៍ ជាមួយជើងឯកស៊ីហ្គេម។ ក្នុងប្រវត្តិសាស្ត្រ មានតែថៃនិងម៉ាឡេស៊ីទេ ដែលបានឈ្នះពានរង្វាន់ “ទ្វេរដង” នៃកីឡាបាល់ទាត់នេះ ពោលគឺឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមភ្លាមៗ បន្ទាប់ពីបានឈ្នះនៅ AFF Cup។ ហើយឥឡូវនេះ ប្រវត្តិសាស្ត្របានហៅឈ្មោះ វៀតណាម! វៀតណាម!៕

(សរុប ដោយ ស្រីព្រេជ)

(សរុប ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR