Trending now

ការពិតអំពីសមុទ្រខាងកើត៖ សំឡេងពីប្រទេសវៀតណាម

10:02 | 12/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ការវិវត្តដ៏ស្មុគស្មាញ និងភាពតានតឹងកាន់តែការកើនឡើងទាក់ទងនឹងបញ្ហាសមុទ្រខាងកើត កំពុងតែទាក់ទាញចំណាប់អារម្មណ៍សារធារណៈមតិអន្តរជាតិ។ ទន្ទឹមនឹងនេះ ប្រភពព័ត៌មានខ្លះកំពុងធ្វើឱ្យសាធារណជននៅក្នុងប្រទេសជាច្រើនយល់ច្រឡំអំពីការពិត ហេតុផល និងស្ថានភាពបច្ចុប្បន្នផងដែរ។

ចិនបានកែលំអនិងកសាងតំបន់ថ្ម​ប៉ប្រះទឹក Tu Chinh (Vanguard Bank) របស់វៀតណាមដែលត្រូវបានទន្ទ្រានកាន់កាប់ដោយប្រទេសចិន

តើសមុទ្រខាងកើតក្តៅឬត្រជាក់?

នៅលើដែនសមុទ្រជាក់ស្តែង ភាពតានតឹងនិងគ្រោះថ្នាក់នៃជម្លោះនៅក្នុងដែនទឹកទាំងនេះកំពុងតែកើនឡើងឥតឈប់ឈរជាមួយការដែលប្រទេសចិនបង្កើនកម្លាំងប្រដាប់អាវុធនិងវត្តមានយោធារបស់ខ្លួននៅក្នុងទ្រង់ទ្រាយ ដែលមិនធ្លាប់មានពីមុនមកដោយប្រើអំណាចនៃការពង្រីក អំណា​ចខ្លួនទាំងវិសាលភាពនិងកំរិតគ្រប់គ្រងលើសមុទ្រខាងកើត ព្រមទាំងបង្កើនសម្ពាធនិងរារាំងសកម្មភាពស្របច្បាប់របស់ក្រុមប្រទេសជាប់ឆ្នេរសមុទ្រ។ លើសពីនេះទៀតចិនក៏បង្កើនការធ្វើសមយុទ្ធច្រើន សម្បីតែមានការបាញ់គ្រាប់កាំភ្លើងពិតផងដែរ។ អ្នកជំនាញអន្តរជាតិឈានមុខគេជាច្រើនបាននិយាយថាសមុទ្រខាងកើត គឺជាចំណុចក្តៅសម្រាប់ជម្លោះអធិបតេយ្យភាពនៅ សមុទ្រ ដែលជាចំណុចសំខាន់នៃការប្រឈមមុខដាក់គ្នា និងជាយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចក៏ដូចជា «ឃ្លាំងរំសេវដ៏ធំសម្បើម» ដែលអាចបង្កជាជម្លោះប​ន្តទៀត សូម្បីតែចាប់ផ្តើមសង្រ្គាមថ្មីមួយនាពេលខាងមុខ។ នោះហើយជាហេតុផលដែលទោះបីតែងតែត្រូវបានរារាំងសន្និសីទអាស៊ាន បានសម្តែងនូវក្តីបារម្ភឥតឈប់ឈរអំពីស្ថានភាពសមុទ្រខាងកើតនិងបញ្ហា សមុទ្រចិនខាងត្បូង តែងតែជាប្រធានបទដ៏ក្តៅគគុកនៃវេទិកាសន្តិសុខក្នុងតំបន់កអស់រយៈពេលច្រើនកន្លងមក។

នាវាចម្បាំងកងនាវាចរចិនបាញ់មីស៊ីលលើសមុទ្រខាង្កើត

អ្នកណាបង្កភាពតានតឹងនៅសមុទ្រខាងកើត?

ស្ថានភាពនៅសមុទ្រខាងកើត ចាប់ផ្តើម «ក្តៅគគុកឡើង» ដោយសារការបង្កើនរាល់ការទាមទារអំពីអធិបតេយ្យភាព និងសកម្មភាពធ្វើជាក់ស្តែងនូវការទាមទារអធិបតេយ្យភាពទាំងនេះដោយប្រើវិធានការណ៍ខុសច្បាប់ ជាពិសេសគឺក្នុងការដែលចិនវាយប្រហារកាន់កាប់កោះនិងថ្មប៉ប្រះទឹកចំនួន ៦ របស់វៀតណាមនៅ Truong Sa ក្នុងខែមីនាឆ្នាំ ១៩៨៨ ព្រមទាំងការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបរទេសដើម្បីរុករកនិងធ្វើអាជីវកម្មប្រេងនិងឧស្ម័ននៅថ្ម​ប៉ប្រះទឹក Tu Chinh (Vanguard Bank) នៃតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និងមានចម្ងាយប្រាមាណ ៦០០ ម៉ាយពីកោះហៃណានរបស់ប្រទេសចិនកាលពីខែឧសភា ឆ្នាំ ១៩៩២ ។ ដើម្បីទប់ស្កាត់ជម្លោះគ្នា អាស៊ានបានព្យាយាមអំពាវនាវឲ្យប្រទេសចិនឱ្យចរចា ដើម្បីបង្កើតក្រមប្រតិបត្តិ នៅសមុទ្រខាងកើតប៉ុន្តែបន្ទាប់ពីរយៈពេលយូរ ប្រទេសចិនបានទទួលយកតែការចុះហត្ថលេខាលើសេចក្តី​ថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយគ្មានលក្ខណៈចាប់បង្ខំណាមួយនាឆ្នាំ ២០០២ ទេ។

ប្រទេសចិនបានចាត់ទុកសមុទ្រខាងកើតជាទម្រង់នៃ “ផលប្រយោជន៍ស្នូល” ថ្មី និងបង្កើនសកម្មភាពរំលោភលើដែនទឹកនៃប្រទេសដទៃទៀត ដោយប្រើអំណាចដើម្បីរារាំងសកម្មភាពរុករក និងការធ្វើអាជីវកម្មរបស់ប្រទេសជាប់ឆ្នេរសមុទ្រ នៅចំតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់គេ ព្រមទាំងបន្តដាក់សម្ពាធដល់បណ្តាប្រទេសនានាឱ្យទទួលយក "ព្យួរជម្លោះរួមគ្នាធ្វើអាជីវកម្ម" ជាមួយប្រទេសចិន នៅចំតំបន់មានសិទ្ធិអធិបតេយ្យនិងយុត្តាធិការរបស់ប្រទេសទាំងនេះ ដើម្បីបង្កើនការបំភិតបំភ័យ វាយប្រហារប្រជានេសាទរបស់ប្រទេសដទៃទៀតដែលធ្វើប្រតិបត្តិការតាមសមុទ្រដោយស្របច្បាប់។ គួរកត់សម្គាល់ថា ករណីចិនប្រើកប៉ាល់ដើម្បីកាត់ខ្សែកាបរបស់ក្រុមហ៊ុន Binh Minh ២ និងនាវា Vikinh របស់វៀឥតណាម ដែលកំពុងសិក្សាស្រាចជ្រាវលើធ្នើដែនសមុទ្ររបស់វៀតណាម (២០១១) ដោយប្រើអំណាចដើម្បីដណ្តើមនិងបង្កើតសិទ្ធិគ្រប់គ្រងលើតំបន់ថ្មប៉ប្រះទឹក Scarborough ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន (ឆ្នាំ២០១២) ព្រមទាំងដាក់ស្ថានីយ៍ខួងប្រេង HD-៩៨១ ទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ប្រទេសវៀតណាម (ឆ្នាំ២០១៤) និងបញ្ជូននាវារុករកប្រេង HD8 រំលោភបំពានលើដែនទឹកនៃប្រទេសវៀតណាមនិងម៉ាឡេស៊ី (នាឆ្នាំ ២០១៩ និង ឆ្នាំ២០២០) រួមទាំងបញ្ជូននាវាចម្បាំងនិងនាវារករុកប្រេងច្រើនទៀតធ្វើប្រតិបត្តិការខុសច្បាប់និងដាក់សម្ពាធលើតំបន់ថ្មប៉ប្រះទឹក Tu Chinh (Vanguard Bank) របស់វៀតណាមផងដែរ។

ជាពិសេសប្រទេសចិនបានកែលំអរតំបន់ថ្មប៉ប្រះទឹកដែលបានទន្ទ្រានកាន់កាប់នៅលើតំបន់ដែលមានចម្ងាយឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីឆ្នេរសមុទ្រចិន ដើម្បីប្រែក្លាយទៅជាកោះដែលបង្កើតដោយមនុស្ស ក៏ដូចជាប្រែក្លាយវាទៅជាទីតាំងយោធាដ៏មានឥទ្ធិពលជាមួយអាកាសយានដ្ឋានដែលបម្រើយន្តហោះចម្បាំង។ នាថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២០ កាសែតចិន Global Times បានប្រកាសជាផ្លូវការថា “សមុទ្រខាងកើតស្ថិតនៅក្នុងដៃរបស់កងទ័ពរំដោះប្រជាជនចិនហើយ” ។ មហិច្ឆតានិងសកម្មភាពរបស់ចិនក្នុងការគ្រប់គ្រងជាឯកតោភាគីនៅសមុទ្រខាងកើតដោយមិនអើពើអំពីច្បាប់អន្តរជាតិ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិនូវសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាព ព្រមទាំងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកសចរណ៍នៅលើដែនសមុទ្រអន្តរជាតិដែលមានតួនាទីដ៏សំខាន់នេះ។ នោះក៏ជាហេតុផលដែលអាមេរិកបានប្រើប្រាស់យុទ្ធសាស្ត្រ "ធ្វើឲ្យតុល្យភាពឡើងវិញ "និង" ឥណ្ឌូ - ប៉ាស៊ីហ្វិក ក្នុងក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីអនុវត្តយុទ្ធសាស្ត្រ "ដែលមានអត្ថន័យសំខាន់ក្នុងការជ្រៀតជ្រែកនិងចូលរួមវត្តមាននៅក្នុងតំបន់ដើម្បីកាត់បន្ថយអនុភាពរបស់ប្រទេសចិន។ ហើយនោះក៏ជាមូលហេតុចំបងនៃការធ្លាក់ចុះនៃការជឿទុកចិត្ត បង្កើនការសង្ស័យ និងការឆ្លើយតបពីសហគមន៍ក្នុងតំបន់និងអន្តរជាតិទៅកាន់ប្រទេសចិន ដែលធ្វើឱ្យបរិយាកាសក្នុងតំបន់និងអន្តរជាតិមិនអំណោយផលដល់ប្រទេសចិនផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR