Trending now

កញ្ញា Somnang Alyn ក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe កម្ពុជា ប្រចាំឆ្នាំ២០១៩

09:04 | 03/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ការប្រកួតវគ្គផ្តាច់ព័ត្របវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ បានធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសាលមហោស្រពណាបា នៃសណ្ឋាគារណាហ្គាវើល ។ នៅរាត្រីដ៏អធិកអធមនោះកញ្ញា Somnang Alyn ក៏ទទួលបានពានរង្វាន់គ្រងឈុតប្រពៃណីខ្មែរបានស្អាតជាងគេផងដែរ ។

ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​កញ្ញា​ថោ​ង ម៉ា​ឡា ។ ចំណាត់ថ្នាក់​លេខ​៣ កញ្ញា​ច​ន សុទី​ម៉ា ។ ចំណាត់​ថ្នាក់​លេខ​៤​កញ្ញា​ប៉ូ​គឹ​ម​ថេ​ង សុធី​តា ។ ចំណាត់ថ្នាក់​លេខ​៥ កញ្ញា​បុណ្យ កញ្ជ​នា​ធីតា ។

កញ្ញា​ ​ Somnang Alyn អាយុ​១៨​ឆ្នាំ មាន​ប្រភព​កំណើត​នៅ​រាជធានី​ភ្នំពេញ ជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ។ ស្រី​ស្អាត​រូប​នេះ​បាន​យកឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​បេ​ក្ខ​នារី​២៤​នាក់​ផ្សេង​ទៀត ដោយ​នាង​បាន​បង្ហាញ​សមត្ថភាព​ដ៏​ល្អ​នៅ​ពីមុខ​គណៈកម្មការ ។

កញ្ញា ​ Somnang Alyn បាន​បង្ហាញ​ឲ្យ​អ្នកចូលរួម​ទស្សនា​ឃើញ​ពី​សមត្ថភាព និង​ភាព​ជឿជាក់​របស់​នាង​ក្នុង​ដំណើរ​ឆ្ពោះទៅ​គ្រង​មកុដ «​ផ្ការំដួល​»​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​កដោយ​រចនា​ឡើង​ពី​ប្រាក់សុទ្ធ និង​ដាំ​ត្បូង​ពី​ខេត្តរតនគិរី អម​ដោយ​ត្បូង​ពេជ្រ​ចំនួន​១១៣៣ គ្រាប់​ទៀត ។ នាង​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​យ៉ាង​ស្វាហាប់ និង​មានការ​ជឿជាក់​ខ្ពស់​។

នៅ​ពេល​ប្រកាស​ឈ្មោះ​ឲ្យ​ទទួល​ជ័យ​លា​ភី​ប្រកបដោយ​កិត្តិយស​នេះ កញ្ញា ​ Somnang Alyn ដែល​មើលទៅ​អង់អាច ស្វាហាប់ និង​ជឿជាក់ មិន​អាច​ទប់ទឹក​ភ្នែក​បាន ។ តាម​រយៈ​ជ័យ​លា​ភី​«​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០១៩» Somnang Alyn នឹង​ក្លាយ​បេ​ក្ខ​នារី​តំណាង​កម្ពុជា​ឆ្ពោះទៅ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Univers) នៅ​ពេល​ខាង​មុខ ។

កញ្ញា Somnang Alyn កន្លង​មក​ធ្លាប់​ទទួល​បាន​ជ័យ​ពី​ការ​ប្រកួត Miss University កាលពី​ឆ្នាំ​២០១៧ ដោយនៅ​ក្នុង​នោះ​នាង​បាន​ឈ្នះ​រង្វាន់ Miss Virtue និង​ឈ្នះ​ពានរង្វាន់ Miss of The Best Live Gown​។

ម្ចាស់​ជ័យ​លា​ភី​ឆ្នាំ​មុន គឺ​កញ្ញា​រឿ​ន ណាត បាន​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល​ជាមួយនឹង​បេ​ក្ខ​នារី​ជា​ច្រើន​ប្រទេស តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
អាហ្វ្រិកទទួលបានមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)