Trending now

លក្ខណៈពិសេសនៃទីក្រុងហូជីមិញនៅលើទស្សនាវដ្តីស្តាយនៃកាសែត New York Times

14:29 | 01/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងញូវយ៉កបានអោយដឹង ថា ទស្សនាវដ្តីស្តាយនៃកាសែត New York Times - កាសែតឈានមុខគេនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៩ ខែតុលា មានអត្ថបទណែនាំអំពីលក្ខណៈពិសេសរបស់ទីក្រុងហូជីមិញនៃប្រទេសវៀតណាម។

វិហារ Tam Cha មានទីតាំងនៅសង្កាត់លេខ ៥ ទីក្រុងហូជីមិញ

កាសែតនេះបានវាយតម្លៃថា ទីក្រុងហូជីមិញឬហៅថាសៃហ្គន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងលំហូរប្រវត្តិសាស្រ្ត ប៉ុន្តែនាំមកនូវអារម្មណ៍ថ្មីគួរឱ្យភ្ញាក់ផ្អើល សម្រាប់អ្នកគ្រប់គ្នាដែលមកទស្សនានៅទីនេះ។

សណ្ឋាគារ Myst Donh Khoi នៅកណ្តាលខ័ណ្ឌ ទី១

ទីក្រុងនេះកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយប្រសិនបើអ្នកដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវៀតណាម ទើបបានគេដកចេញកាលពី ២៥ ឆ្នាំមុន ហើយប្រជាជនភាគច្រើននៅទីនេះមិនទាន់ដល់អាយុ ៣៥ ឆ្នាំនោះ ពិតណាស់ថា អ្នកនឹងយល់ពីមូលហេតុដែលទីក្រុងនេះមានភាពរឹងមាំខ្លាំងបែបនេះជាពុំខាន។

ជ្រុងមួយនៃទីក្រុងហូជីមិញ (រូបថតៈ TTXVN)

ក្រោយរយៈពេលខ្លីដែលវិនិយោគបរទេសបានហូរចូលប្រទេសវៀតណាម គួបផ្សំនឹងល្បឿនយ៉ាងលឿននៃនគរូបនីយកម្មនិងកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ប្រទេសវៀតណាមបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក។

Bar នៅលើដំបូលនៃសណ្ឋាគារ Hotel des Arts ជាមួយនឹងទេសភាពដ៏ធំនៃទីក្រុងគឺតែងតែជាទិសដៅដ៏ពេញនិយមសម្រាប់អ្នកដំណើរ

អគារខ្ពស់ៗ ជាច្រើនកំពុងរីកដុះដាលនៅគ្រប់ទីកន្លែង ប៉ុន្តែទីក្រុងនៅតែរក្សាបាននូវលក្ខណៈប្រពៃណីដូចជាអ្នកអាចរីករាយនឹងការកុម៉្មង់ម្ហូបឆ្ងាញ់ដែលលក់នៅតាមចិញ្ចើមផ្លូវ ក្បែររង្វង់មូលដែលកាត់ផ្លូវ Nguyen Trung Truc និង Le Loi ហើយមានចម្ងាយពីហាងម៉ូដកំពូលរបស់ពិភពលោកគឺក្រុមហ៊ុន Louis Vuitton ពីរ បីអាគារតែប៉ុណ្ណោះ។

Bar Nhau Nhau ត្រូវបានតុបតែងប្លែកមួយជាមួយនឹងខ្សែអាត់តន្ត្រីរបស់អ្នកចំរៀងល្បី ៗ

ទោះជាយ៉ាងណាក៏ដោយ អាហារតាមផ្លូវនៅទីនេះនៅតែជារបស់ពិសេសបំផុត។ អ្នកដែលយល់ពីម្ហូបវៀតណាមសុទ្ធតែស្គាល់ Pho ហើយនៅអាមេរិក អ្នកអាចញ៉ាំ Pho គ្រប់ទីកន្លែងចាប់ San Jose នៅ California ឬញូវយ៉ក ប៉ុន្តែពេលមកដល់ទីក្រុងហូជីមិញវិញ វាគួរអោយស្តាយ ប្រសិនបើ អ្នកមិនសាកមុខម្ហូបប្លែកៗ បន្ថែមទៀត៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC