Trending now

ពិធីបើកមហោស្រព “ចំណងមិត្តភាពពិសេសវៀតណាម - ឡាវ”នៅខេត្ត Nghe An

22:41 | 15/11/2019 (ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមសហការជាមួយគណៈ កម្មាធិការប្រជាជនខេត្តង៉ែអាន (Nghe An) ដើម្បីប្រារព្ធពិធីបើកមហោស្រព“ ចំណងមិត្តភាពពិសេសវៀតណាម - ឡាវ” ឆ្នាំ ២០១៩។ អញ្ជើញចូលរូមពិធីមានវត្តមានរបស់អនុប្រធានគណកម្មាធិការឃោសនានិងអប់រំមជ្ឈិមវៀតណាម រួមទាំងតំណាងខេត្តជាប់ព្រំដែនចំនួន ៩ ជាមួយប្រទេសឡាវផងដែរ។

ទិដ្ឋភាពនៃមហោស្រព“ ចំណងមិត្តភាពពិសេសវៀតណាម - ឡាវ” ឆ្នាំ ២០១៩ (រូបថត៖ baotintuc.vn)

លក្ខណៈថ្មីនៃពិធីបុណ្យឆ្នាំនេះគឺដើម្បីបង្កើនសកម្មភាពផ្លាស់ប្តូរលើកកម្ពស់រូបភាពរបស់ប្រទេសនីមួយៗតាមរយៈសកម្មភាពណែនាំវប្បធម៌ពិសេសរបស់ប្រទេសនីមួយៗ។ ការណែនាំផលិតផលសេដ្ឋកិច្ចនិងទេសចរណ៍ព្រមទាំងជំរុញការវិនិយោគពាណិជ្ជកម្មនិងការលើកកម្ពស់វិស័យទេសចរណ៍រវាងវៀតណាមនិងឡាវជាទូទៅ និងរវាងតំបន់នានាដែលចែករំលែកព្រំដែនជាមួយប្រទេសឡាវនិយាយដោយឡែក។

តំណាងទាំងឡាយទស្សនារូបថតដែលតាំងបង្ហាញនៅក្នុងមហោស្រព“ ចំណងមិត្តភាពពិសេសវៀតណាម - ឡាវ” ឆ្នាំ ២០១៩ (រូបថត៖ baonghean.vn)

មហោស្រព “ចំណងមិត្តភាពពិសេសវៀតណាម - ឡាវ” ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើនរួមមាន៖ ពិព័រណ៍រូបថត“ ចំណងមិត្តភាពសាមគ្គីភាពពិសេសវៀតណាម - ឡាវ”; បង្ហាញនិងផ្សព្វផ្សាយផលិតផលវប្បធម៌ ម្ហូបអាហារប្រចាំតំបន់នៅខេត្តង៉ែអាន និងប្រទេសឡាវ ក៏ដូចជាសិក្ខាសាលាស្តីពី“ការជំរុញពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍នៅខេត្តង៉ែអាន និងការជួបប្រាស្រ័យសិល្បៈរវាងវៀតណាមនិងឡាវជាដើម។

ថ្លែងនៅក្នុងពិធីនោះ លោក Bui Truong Giang បានមានប្រសាសន៍ថានេះគឺជាពិធីមួយរបស់ប្រជាជននៅតាមបណ្តាខេត្តជាប់ព្រំដែន និងជាឱកាសដើម្បីបង្កើនសកម្មភាពព័ត៌មានខាងកិច្ចបរទេសនៅតាមតំបន់ព្រំដែន រួមចំណែកលើកកម្ពស់ការយល់ដឹងចំពោះប្រជាជននៅតាមតំបន់ព្រំដែនស្តីពីការការពារយ៉ាងរឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព ឯកភាពជាតិនិងបូរណភាពទឹកដី ព្រមទាំងរក្សាសន្តិភាពនិងស្ថិរភាពដើម្បីអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវតួនាទី ឋានៈនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់និងពិភពលោកផងដែរ។

គួរបញ្ជាក់ថាពិធី “ចំណងមិត្តភាពពិសេសវៀតណាម - ឡាវ” គឺជាជំណុចសំខាន់ៗដោយឆ្លុះបញ្ចាំងពីការឹតបន្តឹងចំណងមិត្តភាពសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវឲ្យកាន់តែល្អប្រពៃថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR