Trending now

វៀតណាមផ្សព្វផ្សាយកសិផលនៅពិព័រណ៍ម្ទេសអន្តរជាតិនៅអ៊ីតាលី

14:30 | 01/09/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញានៅទីក្រុងបុរាណ Rieti (ភាគកណ្តាលនៃប្រទេសអ៊ីតាលី) ពិព័រណ៍ម្ទេសអន្ដរជាតិ “Rieti Cuore Piccante” លើកទី ៩ បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់ស្តង់ទំនិញចំនួន ១៥០ ស្តង់និងម្ទេស ៥០០ ប្រភេទនៅលើពិភពលោក។

វៀតណាមផ្សព្វផ្សាយកសិផលនៅពិព័រណ៍ម្ទេសអន្តរជាតិនៅអ៊ីតាលី (រូបថត៖ Vietnam+)

នេះគឺជាលើកទី ២ ដែលស្តង់ទំនិញវៀតណាមបានចូលរួមក្នុងពិព័រណ៍នេះដើម្បីឧទ្ទេសនាមមិនត្រឹមតែផលិតផលម្ទេសតែប៉ុណ្ណោះទេ ថែមទាំងកសិផល ផ្សេងៗ ទៀតដល់ភ្ញៀវទាំងអស់ទៀតផង ដូចជាម្រេច តែ កាហ្វេជាដើម។ ស្តង់វៀតណាមបានទាក់ទាញភ្ញៀវនិងដៃគូមួយចំនួនធំ មកទស្សនានិងស្វែងយល់អំពីកសិផល ប្រចាំតំបន់របស់ប្រទេĐổi mật khẩuសវៀតណាម។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានអះអាងថាក្រៅពីម្រេចនិងម្ទេសនោះ វៀតណាមគឺប្រទេស ដាំគ្រឿងទេសត្រូពិកដែលមានគុណភាពខ្ពស់ដូចជាខ្ញី ខ្ទឹមស ជាដើម។ ពិព័រណ៍ “Rieti Cuore Piccante” គឺជាឱកាសដ៏ល្អសម្រាប់ប្រទេសវៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសអ៊ីតាលី មិនត្រឹមតែក្នុង វិស័យនាំចេញនិងនាំចូលកសិផលតែប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យឧស្សាហកម្មជំនួយផ្សេងទៀត ដូចជាគ្រឿងម៉ាស៊ីន ឧបករណ៍ ជាដើមទៀតផង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនឹងបង្កលក្ខណៈងាយស្រួមបន្ថែមទៀត នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាននាពេលខាងមុខផងដែរ។ ហេតុដូច្នេះហើយ ក្នុងឱកាសនេះ វៀតណាមមានបំណងចង់ទទួលបានការគាំទ្រនិងធ្វើសកម្មភាពនានា ដើម្បីឲ្យសភាអឺរ៉ុបនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ ដើម្បីផលប្រយោជន៍រួមជាមួយគ្នាផង ដែរ៕

(តាម៖vovworld.vn)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ